ព័ត៌មាន

រូបភាព Render របស់ Oppo A7 បង្ហាញផ្នែកខាងមុខយ៉ាងស្រស់ស្អាតបំផុត

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo នៅតែពង្រីកទីផ្សាររបស់ខ្លនតាមរយៈការបញ្ចេញនូវស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនម៉ូដែល ហើយសម្រាប់ម៉ូដែលជំនាន់បន្ទាប់នេះមានឈ្មោះហៅថា​ Oppo A7 ។ ស្មាតហ្វូននេះបង្ហាញខ្លួននៅលើ TENAA ហើយ ដែលអាចរំលឹកយើងផងដែរអំពីស្មាតហ្វូន Oppo F9/Oppo A7x ។ ពេលនេះ វាមានការទម្លាយនូវរូបភាព Render ផ្លូវការរបស់ស្មាតហ្វូននេះនៅលើអនឡាញហើយ!

 image

ប្រភពជាច្រើនធ្វើការចែករំលែកនូវរូបភាព Render របស់ស្មាតហ្វូននេះដែលដូចគ្នាទៅនឹង TENAA ដែរគឺមានអេក្រង់ទំហំ 6.2” HD+ IPS LCD និងបន្ទះឈីប Snapdragon 450 chipset ។ ស្មាតហ្វូន Oppo A7 នេះមានរ៉េមទំហំ 3/4 GB RAM និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32 GB ហើយវាមានរន្ធ microSD ទំហំ 256GB ថែមទៀត។

image

ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះខាងក្រោយទំហំ 13 MP f/2.2 និង 2 MP f/2.4 depth-sensing និងកាមេរ៉ាខាងមុខទំហំ 16 MP ។ ថាមពលថ្មរបស់ស្មាតហ្វូននេះមានទំហំ 4,100 mAh ហើយវាមិនមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា VOOC នោះទេ៕