ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប៉ាតង់ទៅលើប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ទាំងមូល

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែស្នើនូវប៉ាតង់ដែលអាចធ្វើការប្រើប្រាស់នៅលើផ្នែកទាំងមូលនៃអេក្រង់របស់ស្មាតហ្វូនបាន។ សម្រាប់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នេះគឺមិនមានអ្វីដែលអស្ចារ្យខ្លាំងនោះទេ វាគ្រាន់តែជាការផ្លាស់ប្តូរកន្លែងតែប៉ុណ្ណោះដូចនេះវានៅតែមិនងាយស្រួលនោះទេក្នុងការប្រើប្រាស់។

image

សម្រាប់ប៉ាតង់នេះគឺប្រើប្រាស់នូវ optical reader ដែលអាចប្រើប្រាស់នៅលើស្មាតហ្វូនបត់បាន។ សេនស័រប្រភេទនេះនឹងផ្តល់នូវ Apps សម្រាប់ការផ្ទៀងផ្ទាត់នៅលើ UI នៃអេក្រង់តែម្តង ហើយវាប្រើប្រាស់នៅលើថេប្លេត និងផលិតផលជាច្រើនទៀតផងដែរ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ត្រៀមលក់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នៅកន្លែងណាក៏បាននេះទៅកាន់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀតផងដែរ។ សម្រាប់ប្រព័ន្ធស្កេនក្រយ៉ៅដៃថ្មីនេះគឺមានការប្រើប្រាស់ថាមពលតិចជាង។ វាអាចធ្វើការស្កេននៅក្នុងចន្លោះរយៈពេល 20-30ms ប៉ុណ្ណោះ។

វាមានការពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាព និងភាពត្រឹមត្រូវក្នុងការប្រើប្រាស់។ សម្រាប់អេក្រង់ជាធម្មតាមានកម្រិតពន្លឺ 200 nits និង 600nits ហើយសម្រាប់កម្រិតពន្លឺខ្ពស់បំផុតគឺ 1000nits ។ សរុបមក វាចំណាយពេលប្រហែលជា 700ms ដើម្បីធ្វើការស្កេនពេញអេក្រង់នេះ។ នេះអាចប្រកួតប្រជែងជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃរបស់ក្រុមហ៊ុន Synaptics ៕