ព័ត៌មាន

អស់ក្តីបារម្ភរឿងថ្មទៀតហើយ! Nokia 2.1 បញ្ចូលថ្មម្តងប្រើប្រាស់ 2 ថ្ងៃតម្លៃ $115 ថែមកាដូច្រើនកប់ម៉ង់!

នៅក្នុងរយៈពេលត្រឹមតែ 2 ឆ្នាំប៉ុណ្ណោះ ម៉ាកយីហោ Nokia ក្រោមការដឹកនាំនៃយុទ្ធសាស្រ្តទីផ្សារដ៏ខ្លាំងក្លា និងឆ្លាតវៃពីក្រុមហ៊ុនបច្ចេកវិទ្យា HMD Global គេសង្កេតឃើញថាម៉ាកយីហោនេះចាប់ផ្តើមងើបល្បីឡើងវិញនៅលើទីផ្សារហើយ។ យុទ្ធសាស្រ្តដែលក្រុមហ៊ុន HMD Global ប្រើប្រាស់គឺការបញ្ចេញនូវស្មាតហ្វូនដែលមានតម្លៃសមរម្យជាមួយនឹងសមត្ថភាពប្រើប្រាស់ដែលអាចទទួលយកបានពីសំណាក់អតិថិជនជាច្រើននៅជុំវិញពិភពលោក។

 image

នៅក្នុងរយៈពេលត្រឹមតែ 20 ខែប៉ុណ្ណោះនៅក្នុងការវិលត្រឡប់មកប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូនវិញនោះ ពេលនេះ Nokia បានឈរនៅចំណាត់ថ្នាក់កំពូលទាំង 10 នៃក្រុមហ៊ុនចែកចាយស្មាតហ្វូននៅលើពិភពលោក។ តើអ្វីដែលធ្វើឱ្យម៉ាក Nokia ល្បីល្បាញវិញយ៉ាងឆាប់រហ័សបែបនេះ?

image

យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Nokia គឺផ្តោតទៅលើការប្រើប្រាស់កម្មវិធី Software នៅលើស្មាតហ្វូនរបស់ខ្លួន។​ នាពេលបច្ចុប្បន្ននេះ ស្មាតហ្វូន Nokia ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android ដែលអ្នកប្រើប្រាស់អាចទាញយកកម្មវិធីជាច្រើនរាប់មិនអស់ពី Google Play Store ។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia គឺជាដៃគូសហការធំបំផុតរបស់ក្រុមហ៊ុន Google សម្រាប់ Android One ហើយសូម្បីតែទូរស័ព្ទតម្លៃថោកបំផុតរបស់ក្រុមហ៊ុន Nokia ក៏អាចធ្វើការអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត  Android 9.0 Pie ផងដែរ។

 image

ឥឡូវនេះ យើងនិយាយអំពីស្មាតហ្វូនថ្នាក់ទាបដែលមានសមត្ថភាពមិនធម្មតារបស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ដែលមានមូលដ្ឋាននៅក្នុងប្រទេសហ្វាំងឡង់គឺ Nokia 2.1 ។ ស្មាតហ្វូននេះបានមកដល់ប្រទេសកម្ពុជាជាមួយនឹងតម្លៃពិសេសត្រឹមតែ $115 ជាមួយនឹងការថែមជូននូវកាបូប ស្គ្រីនការពារអេក្រង់ សម្បកទូរស័ព្ទ និងស៊ីម Cellcard លេខពិសេសដែលថែមជូនអ៊ីនធើណិត 10GB ក្នុងមួយខែរយៈពេលមួយឆ្នាំពេញតែម្តង។

 image

តើចំណុចពិសេសអ្វីខ្លះដែលជាភាពទាក់ទាញរបស់ទូរស័ព្ទ Nokia 2.1 នេះ?

ការរចនារូបរាងស្រស់ស្អាត អេក្រង់ភ្លឺច្បាស់

សម្រាប់ការរចនារូបរាងរបស់ទូរស័ព្ទ Nokia 2.1 គឺជាចំណុចពិសេសរបស់ទូរស័ព្ទនេះ។ បើទោះបីជាទូរស័ព្ទនេះមិនមានកញ្ចក់នៅខាងក្រោយក៏ដោយ ប៉ុន្តែលោហធាតុរបស់វាគឺជាប្រភេទ Polycarbonate ដែលទប់ទល់បាននឹងការឆ្កូតបានយ៉ាងល្អ។ Nokia 2.1 នេះមើលទៅពិតជាទូរស័ព្ទដែលមានរូបរាងស៊ីវិល័យ ការរចនាកាមេរ៉ានិងភ្លើង Flash បញ្ឈរ និងតួអក្សរ Nokia ស្រោបដោយពណ៌ស្ពាន់យ៉ាងស្រស់ស្អាត។

Nokia 2.1 នេះមានអេក្រង់ទំហំ 5.5″ IPS ជាមួយនឹងកម្រិតសមាមាត្រ  16:9 aspect ratio និងកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 1280 x 720 ។ អ្វីដេលធ្វើ​ឱ្យទូរស័ព្ទនេះទាក់ទាញបំផុតនោះគឹដោយសារតែ Nokia 2.1 នេះប្រើប្រាស់នូវបាសបំពងសំឡេងភ្លោះ Dual Speakers លឺពិរោះរងំរណ្តំចិត្ត។ បើក្រឡេកទៅមើលគែមរបស់ទូរស័ព្ទ Nokia 2.1 នេះគឺរំលេចទៅដោយឆ្នូវពណ៌ស្ពាន់យ៉ាងស្រស់ស្អាតដែលធ្វើឱ្យវាកាន់តែមានភាពទាក់ទាញ។ ផ្នែកខាងក្រោមរបស់ Nokia 2.1 ប្រើប្រាស់នូវរន្ធសាកថ្ម micro-USB ខណៈពេលដែលរន្ធដោតកាសស្តាប់ស្ថិតនៅផ្នែកខាងលើ។ សម្រាប់ប៊ូតុងឡើងចុះសំឡេង​ និងប៊ូតុងចាក់សោរ (Lock Button) ស្ថិតនៅគែមខាងស្តាំ។

image

កាមេរ៉ាថតរូបបានច្បាស់

នេះគឺជាទូរស័ព្ទដែលមានតម្លៃថោកមែនពិត ប៉ុន្តែកាមេរ៉ារបស់វាមិនអន់នោះទេ។ កាមេរ៉ា Nokia 2.1 ត្រូវចាត់ទុកថាជាកាមេរ៉ាដែលអាចថតរូបភាពបានស្រស់ស្អាត។ កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 8MP ភ្ជាប់ជាមួយនឹងមុខងារ HDR Mode ដែលអាចធ្វើឱ្យពណ៌ដែលថតនេះធម្មជាតិពិតៗ និងច្បាស់ស្រស់ស្អាតទាក់ភ្នែកតែម្តង។

image

អ្វីដែលកាន់តែពិសេសទៀតនោះ កាមេរ៉ានេះមានភ្ជាប់ជាមួយនឹងមុខងារ HDR, Panorama, Flash, Manual Mode និងជម្រើសជាច្រើនទៀតដែលអ្នកប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែង។ កាមេរ៉ាទំហំ 8MP នេះមិនមានសមត្ថភាពខ្លាំងក្លានៅក្នុងពង្រីក Zoom ឬការថតនៅកន្លែងដែលងងឹតខ្វះពន្លឺនោះទេ។ សម្រាប់កាមេរ៉ាខាងមុខរបស់វាមានទំហំ 5MP ដែលអាចថតរូបភាព Selfie បានស្រស់ស្អាតផងដែរ។

កម្លាំងម៉ាស៊ីន ម៉េមូរី និងថាមពលថ្មកាន់បាន ថ្ងៃ

បើពិនិត្យមើលទៅលើកម្លាំងម៉ាស៊ីនរបស់ទូរស័ព្ទ Nokia 2.1 នេះគឺអាចទទួលយកបានដោយសារតែវាប្រើប្រាស់នូវបន្ទះឈីប Snapdragon 425 រ៉េមទំហំ 1GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 8GB តែប៉ុណ្ណោះ។ ប៉ុន្តែអ្នកអាចបន្ថែមនូវម៉េមូរីខាងក្រៅ microSD បានទំហំដល់ទៅ 128GB សម្រាប់ការផ្ទុកកម្មវិធី ឯកសារ រូបភាព វីដេអូ និងជាច្រើនទៀត។

អ្វីដែលអស្ចារ្យបំផុតសម្រាប់ទូរស័ព្ទ Nokia 2.1 នេះគឺវាប្រើប្រាស់នូវថាមពលថ្មទំហំ 4000mAh ដែលអាចកាន់ថ្មបាន 2 ថ្ងៃសម្រាប់ការបញ្ចូលថ្មម្តង។ វាពិតជាអស្ចារ្យបំផុត។ សម្រាប់កម្មវិធី Software នៅលើទូរស័ព្ទ Nokia 2.1 វិញ ក្រុមហ៊ុន Nokia សន្យាថានឹងធ្វើការអាប់ដេតនូវប្រព័ន្ធសុវត្ថិភាពប្រចាំខែដល់ទៅ 3 ឆ្នាំ ហើយធានាថាវានឹងធ្វើការ Upgrade ទៅកាន់ Android ដល់ទៅ 2 ជំនាន់ថែមទៀត។ នេះមានន័យថា Nokia 2.1 នេះនឹងធ្វើការ Upgrade ទៅដល់ Android 10 ។

សរុបមក Nokia 2.1 គឺជាទូរស័ព្ទដែលមានតម្លៃសមរម្យ កាមេរ៉ាច្បាស់ល្អ ហើយវាមានការអាប់ដេតទៅលើសុវត្ថិភាពនៃកម្មវិធី Software ជារៀងរាល់ខែថែមទៀត។ Nokia 2.1 គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ដែលចង់បានទូរស័ព្ទតម្លៃសមរម្យ និងសមត្ថភាពខ្លាំងក្លានៅក្នុងឆ្នាំ ២០១៨ នេះ៕ 

*** លោកអ្នកអាចរកជាវបានគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃ NOKIA ក្នុងប្រទេសកម្ពុជា សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 012879707