ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo សម្រេចនូវល្បឿន 5G សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន

នៅក្នុងរយៈពេល 2 ខែនៃការបញ្ជប់ទៅលើការតេស្តស្មាតហ្វូន 5G នោះ ស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Oppo សម្រេចបាននូវល្បឿន 5G ។ លោក Brain Shen ដែលជាអនុប្រធានរបស់ក្រុមហ៊ុន Oppo បង្ហោះនូវរូបភាពមួយនៅលើ Weibo របស់ស្មាតហ្វូននេះដែលមានល្បឿនដល់ទៅ 5G ហើយនេះគឺជាស្មាតហ្វូនដែលបំពាក់នូវការតភ្ជាប់ជំនាន់ក្រោយបំផុត។

 image

ស្មាតហ្វូននេះគឺជាស៊េរីត្រកូល Oppo R15 ប៉ុន្តែវាប្រើប្រាស់នូវ 5G system board, RF, RFFE និង antenna ។ នៅក្នុងការតេស្តនេះគឺធ្វើឡើងនៅក្នុងបន្ទប់ពិសោធន៍ប្រូតូកូលរបស់ក្រុមហ៊ុន Oppo ដែលមានការតេស្តទៅលើ X50 modem ។ លោក Shen និយាយថា ក្រុមហ៊ុនមានគោលដៅក្នុងការក្លាយខ្លួនជាម៉ាកយីហោដំបូងបំផុតដែលបញ្ចេញស្មាតហ្វូន 5G នេះ។

image

ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo កំពុងតែធ្វើការជាមួយនឹងក្រុមហ៊ុន Qualcomm នៅក្នុងការអភិវឌ្ឍស្មាតហ្វូន 5G ហើយភាពជាដៃគូនេះថ្មីៗនេះត្រូវប្រកាសនៅក្នុងព្រឹត្តិការណ៍ Beijing 2018 Qualcomm China Technology and Cooperation Summit ។ ការប្រកាសនេះគឺជាការឆ្លើយតបទៅនឹងក្រុមហ៊ុន OnePlus ដែលអះអាងថានឹងត្រៀមបង្ហាញនូវស្មាតហ្វូន 5G នៅឆមាសទី 1 ឆ្នាំ ២០១៩ ខាងមុខនេះ៕