ព័ត៌មាន

ពិសេសទៀតហើយ!! Samsung មានកម្មវិធីបន្ថែមជូនដ៏ពិសេស ទិញម៉ាសប្បាយ ក្នុងឱកាសពិធីបុណ្យអុំទូក!

ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូកដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុនសាមសុងមានកម្មវិធីបន្ថែមជូនដ៏ពិសេសសម្រាប់រាល់ការជាវផលិតផលអេទ្បិចត្រូនិចរបស់ក្រុមហ៊ុនសាមសុងមួយចំនួននៅតាមហាងទំនើបសាមសុងដែលបានកំណត់ចាប់ពីថ្ងៃទី ១ រហូតដល់ ៣០ វិច្ឆិកា ២០១៨

image

ការផ្តល់ជូនពិសេសនេះសម្រាប់ផលិតផលសាមសុងដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ម៉ាស៊ីនបោកគក់ និងទូរទឹកកកហើយអ្វីដែលពិសេសនោះគឺអតិថិជនជាទីស្រលាញ់របស់សាមសុងទាំងអស់ នឹងទទួលបានប្រាក់ត្រលប់មកវិញ ភ្លាមៗម៉ង់ ចាប់ពី 20 ដុល្លា រហូតដល់ 500 ដុល្លា (20$ to 500$), ផ្តល់ការដំឡើងជូនដោយឥតគិតថ្លៃ និងជើងភ្ជាប់ជញ្ជាំង(Darker stand )!

image

គួររំលឹកផងដែរថាផលិតផលដែលស្ថិតនៅក្នុងប្រម៉ូសិនពិសេសនេះសុទ្ធសឹងជាផលិតផលទំនើប ទាន់សម័យ និង កំពុងពេញនិយម ហើយស្ទើរតែទាំងអស់មានបំពាក់ដោយបច្ចេកវិទ្យា Digital Inverter ជួយសន្សំសំចៃថាមពល កាត់បន្ថយសម្លេងរំខាន និងគុណភាពខ្ពស់ ប្រើប្រាស់បានយូរ ព្រមទាំងមានមុខងារសំខាន់ៗជាច្រើនទៀត។

image

ទៅរកឯណាបាន? គឺមានតែនៅសាមសុងតែមួយគត់! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្ទាល់នៅតាមហាងទំនើបសាមសុងដែលជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ដើម្បីកុំឲ្យប្រម៉ូសិនដ៏ធំមហិមាប្រចាំឆ្នាំនេះរំលងផុតឲ្យសោះ!

សូមបញ្ជាក់ផងដែរ ការផ្ដល់ជូននេះសម្រាប់តែផលិតផលសាមសុងមួយចំនួនដែលបានកំណត់តែប៉ុណ្ណោះ៕