ព័ត៌មាន

ពេលនេះ ស្មាតហ្វូនស៊េរីថ្មី Nokia 6.1 Plus ទទួលបាននូវប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ហើយ!

ថ្មីៗនេះ ក្រុមហ៊ុន HMD Global​ បញ្ចេញនូវ OTA updates សម្រាប់ស្មាតហ្វូន Nokia 6.1​ និង 6.1 Plus ដូចអ្វីដែលជាការសន្យារបស់ក្រុមហ៊ុននេះ។ សម្រាប់ស្មាតហ្វូនទាំងពីរនេះអាចធ្វើការអាប់ដេតទៅលើ OTAs បានហើយ។

 image

លោក Juho Sarvikas ដែលជា CPO របស់ក្រុមហ៊ុន HMD Global បង្ហោះនៅលើ Twitter និងប្រកាសថា ស្មាតហ្វូន Nokia 6.1 Plus ពេលនេះអាចធ្វើការ Upgrade ទៅកាន់ Android 9.0 Pie ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការថ្មីនេះមានមុខងារ Adaptive Battery Saving ជាមួយនឹង Google Lens ចូលទៅក្នុង default camera app និង Pie navigation gestures ផងដែរ៕