ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវសេនស័រ ISOCELL sensors ថ្មីចំនួន 2

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវសេនស័រ ISOCELL Plus sensors ចំនួនពីរដែលមានទំហំ 0.8μm pixels សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួន។ សេនស័រទាំងពីរនេះគឺឈ្មោះថា​ Bright GM1 និង Bright GD1 – ដែលទីមួយមានទំហំ 48MP ខណៈពេលសេនស័រទី 2 មានទំហំ 32MP ។

image

ដោយសារតែការរចនារូបរាងតូចបែបនេះ និងមានភិចសែលធំនោះជាមួយនឹងបច្ចេកវិទ្យា ISOCELL technology វាពិតជាសក្តិសមបំផុតសម្រាប់ការប្រើប្រាស់នៅលើកាមេរ៉ាភ្លោះ កាមេរ៉ា​ 3 គ្រាប់ និងកាមេរ៉ា 4 គ្រាប់។ បច្ចេកវិទ្យា ISOCELL tech នេះអនុញ្ញាតឱ្យការដំណើរការកាន់តែប្រសើរជាពិសេសសម្រាប់ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដែលហៅថា Tetracell technolog ដែលបញ្ចូលនូវភិចសែល 4 ទៅជា 1 នោះ។ វាធ្វើការពង្រឹងទៅលើពន្លឺដ៏ស្រស់ស្អាត។ នេះមានន័យថា GM1 និង GD1 អាចផ្តល់នូវទំហំរូបភាព 12MP និង 8MP ។

image

សេនស័រនេះប្រើប្រាស់នូវ Gyro-based electronic image stabilization ហើយ GD1 ទ្រទ្រង់នូវមុខងារ real-time HDR នៅពេលថតវីដេអូផងដែរ។ សេនស័រទាំងពីរនេះត្រូវគេរំពឹងថានឹងធ្វើការផលិតទ្រង់ទ្រាយធំនៅក្នុងត្រីមាសនេះ ដូចនេះវានឹងប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននៅដើមឆ្នាំ ២០១៩ នេះជាក់ជាមិនខាន៕