ព័ត៌មាន

បែកធ្លាយស្មាតហ្វូន Samsung Galaxy Note9 ពណ៌សដ៏ស្រស់ស្អាត!

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញស្មាតហ្វូន Galaxy Note 9 ដែលមាន 4 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ Copper, Lavender Purple, Blue ជាមួយនឹងប៊ិច S Pen ពណ៌លឿង និងពណ៌ Midnight Black ។ សម្រាប់ពណ៌ទី ៥ របស់ស្មាតហ្វូននេះគឺជាពណ៌ Cloud Silver ហើយពេលនេះវាមានពណ៌បែកធ្លាយមួយទៀតគឺពណ៌ទី 6 គឺ White ។

image

រូបភាពរបស់ស្មាតហ្វូននេះត្រូវចែករំលែកដោយលោក Evan Blass នៅលើបណ្តាញសង្គម Twitter ដែលបង្ហាញអំពីរូបរាងរបស់វា។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទំនងជាប្រកាសនូវស្មាតហ្វូន White Galaxy Note9 នៅក្នុងពេលឆាប់ៗនេះផងដែរ។

image

នេះមិនមែនជាលើកទី ១ នោះទេដែលស្មាតហ្វូនត្រកូល Note Series នេះមានពណ៌ស។ សម្រាប់ដើមឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញស្មាតហ្វូន Galaxy Note 8 PyeongChang 2018 Limited Edition ដែលជាផ្នែកមួយនៃការសហការដៃគូអន្តរជាតិជាមួយនឹងគណៈកម្មាធិការអូឡាំពិកសម្រាប់ព្រឹត្តិការណ៍ Winter Olympics ។​ស្មាតហ្វូននេះត្រូវផ្តល់ជូនផ្តាច់មុខសម្រាប់អ្នកចូលរួមព្រឹត្តិការណ៍ប្រកួតនេះ បុគ្គលិក និងគ្រូបង្វឹកជាដើម៕