ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ជាក់ថា ក្រុមហ៊ុននឹងប្រកាសបង្ហាញនូវកម្មវិធី Android Pie Beta program អោយបានឆាប់បំផុតក្នុងសប្តាហ៍នេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបញ្ចេញនូវព័ត៌មាននៃស្មាតហ្វូនដែលអាចបត់បាននៅថ្មីៗនេះជាមួយនឹងការផ្លាស់ប្តូរនូវ Profile ជាមួយនឹងឡូហ្គោរបស់ក្រុមហ៊ុន​Samsung ដែលអាចបត់បាននោះ។ យើងអាចស្រម៉ៃបានថា ស្មាតហ្វូនបត់បាននេះនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Samsung’s 2018 Developer’s Conference ដែលនឹងធ្វើឡើងនៅថ្ងៃទី ៧-៨ ខែវិច្ឆិកានេះ។

 image

សម្រាប់កម្មវិធី Developer’s Conference ផ្លូវការរបស់ក្រុមហ៊ុន Samsung ទម្លាយអំពី “New Galaxy UX” ដែលនឹងបង្ហាញជាមួយនឹងកម្មវិធី Samsung’s Android 9.0 Pie Beta Program ។ វាមានការបែកធ្លាយនូវរូបភាព Screenshots នៃស្មាតហ្វូនដែលដំណើរការនូវ Android Pie នេះដែលចាប់ពីស្មាតហ្វូន Galaxy S9

image

ក្រុមហ៊ុន Samsung ក៏បញ្ចាក់ថាកម្មវិធី Beta Programs នៅលើស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន​Samsung ។ នៅក្នុងព្រឹត្តិការណ៍ Developer Conference ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងដាក់នូវកម្មវិធី Beta Programs នេះសម្រាប់ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ នៅក្នុង Samsung UX នេះក៏មានទម្រង់នៃការមើលថ្មីនៅលើ Setting និង​ Menus ការប្រើប្រាស់នូវ Dark Mode ថ្មី ការអាប់ដេតទៅលើ Interface និងជាច្រើនទៀត៕