ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ Oppo RX17 Pro បង្ហាញខ្លួនជាមួយនឹងតម្លៃ €599

ស្មាតហ្វូនស៊េរីថ្មី Oppo R17 Pro កំពុងតែត្រៀមខ្លួនបង្ហាញខ្លួននៅក្នុងតំបន់អ៊ឺរ៉ុបនៅក្នុងឈ្មោះហៅថា Oppo RX17 Pro ហើយយើងបានឃើញវត្តមានរបស់ស្មាតហ្វូននេះនៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។ ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់ ហើយតាមការបញ្ជាក់ចេញពី Mysmartprice បញ្ជាក់ថា សម្រាប់ទំហំ 8/128 GB គឺមានតម្លៃ €599 ។

image

ស្មាតហ្វូនស៊េរីថ្មី RX17 Pro គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 chipset ជាមួយនឹងអេក្រង់ទំហំ 6.4” OLED panel ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់។ អេក្រង់របស់វាមានកម្រិតាំភាពច្បាស់ 2340 x 1080 pixels ជាមួយនឹង waterdrop notch នៅផ្នែកខាងលើ។

image

ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ាខាងមុខទំហំ 25 MP ជាមួយនឹង ColorOS 5.2 សម្រាប់ការថតរូបភាព Selfie កាន់តែប្រសើរ និងឆ្លាតជាងមុន។ សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមានដល់ទៅ 3 គ្រាប់។ សរុបមក ស្មាតហ្វូនស៊េរីថ្មី Oppo RX17 Pro គឺពិតជាទាក់ទាញបំផុត៕