ព័ត៌មាន

តើស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងមានតម្លៃប៉ុន្មាន?

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនដូចចា Huawei, Xiaomi និង Oppo កំពុងតែជម្រុញទៅលើការរចនារូបរាងរបស់ស្មាតហ្វូនដែលអាចបត់បាន ហើយក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi និង Samsung ក៏ខិតខំយ៉ាងខ្លាំងនៅក្នុងការផលិតស្មាតហ្វូនដែលអាចបត់បាននេះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបង្ហាញអំពីគំរូរបស់ស្មាតហ្វូនដែលអាចបត់បាននៅលើឆាករបស់ខ្លួនជាមួយនឹងការប្រើប្រាស់នូវអេក្រង់ Infinity Flex display សម្រាប់ស្មាតហ្វូនដែលអាចបត់បាននៅឆ្នាំក្រោយនេះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនក៏បញ្ចេញនូវស្មាតហ្វូនដែលមានអាចបត់បានជាមួយនឹងតម្លៃប្រហែលជា $1300 ។ ស្មាតហ្វូនដែលអាចបត់បាន Galaxy X/F គឺមានតម្លៃប្រហែលជា 2 million won ($1800) ខណៈពេលដែលក្រុមហ៊ុន Xiaomi និង Oppo ត្រៀមបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បានជាមួយនឹងអេក្រង់របស់ក្រុមហ៊ុន LG ដែលមានតម្លៃខ្ទង់ $900 តែប៉ុណ្ណោះ។

image

ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នេះនឹងមានអេក្រង់ទំហំ 4.56″ Cover Display ហើយនៅពេលវាពន្លារអេក្រង់នោះគឺមានទំហំ 7.3″ screen ។ សម្រាប់ព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយនៅឡើយទេ៕