ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S8, S8+ និង Note 8 ប្រហែលជាទទួលបាននូវ OneUI ផងដែរ

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវ OneUI ហើយពាក្យចចាមអារ៉ាមជាច្រើនថ្មីៗនេះក៏បង្ហាញថាសម្រាប់ Interface នេះនឹងប្រើប្រាស់ផងដែរនៅលើស្មាតហ្វូន Galaxy S9, S9+ និង  Note 9 ។ សម្រាប់ស្មាតហ្វូនរបស់​Samsung ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះដូចជា  Galaxy S8, S8+ និង Note 8 ប្រហែលជាមិនប្រើប្រាស់នូវ OneUI នោះទេ។

 image

តាមការបញ្ជាក់របស់អ្នកទម្លាយព័ត៌មាន  @IceUniverse របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នោះ OneUI នេះនឹងប្រើប្រាស់នៅលើស្មាតហ្វូន  Galaxy S8 និង Note 8 series ។ វាប្រហែលជាមានការរចនាខុសប្លែកគ្នាបន្តិចបើធៀបគ្នារវាងស្មាតហ្វូន  Galaxy S8/S8+ និង Galaxy S9/S9+ រួមជាមួយនឹង Galaxy Note 8 និង Note 9 នោះ។

image

បន្ថែមពីនេះទៀតនោះ​OneUI គឺផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android Pie ដែលអាចធ្វើការអាប់ដេតទៅកាន់ Galaxy S8 Series និង Note 8 ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រើប្រាស់នូវ OneUI នៅលើស្មាតហ្វូនដែលមានកម្រិត Aspect Ratio ខ្ពស់៕