ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy J4 Core ដ៏ស្រស់ស្អាត

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Android Go ដំបូងបំផុតរបស់ខ្លួននោះគឺ Galaxy J2 Core នៅក្នុងខែសីហា ប៉ុន្តែស្មាតហ្វូននេះនៅមិនទាន់បង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកនៅឡើយទេ។ នៅថ្ងៃនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូងស្ងាត់ៗក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវស្មាតហ្វូន Android Go ជំនាន់ទី 2 គឺ Galaxy J4 Coreដែលមានសមត្ថភាពខ្លាំងក្លាជាងស្មាតហ្វូន Galaxy J2 Core ។

image

សម្រាប់ Android Go គឺអាចធ្វើការកែប្រែទៅលើ Software ដែលរចនាឡើងយ៉ាងពិសេសសម្រាប់ស្មាតហ្វូន Galaxy J2 Core និង Galaxy J4 Cor ។ ចាប់តាំងពី Android Oreo និង Android Pie​ទាមទារអោយមានការពង្រឹងទៅលើ Hardware អោយខ្លាំងក្លាដើម្បីការដំណើរការលឿននោះ ក្រុមហ៊ុន Google ក៏បញ្ចេញនូវ Android Go សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ទាប និងការតម្លើងមករួចជាស្រេចនៅលើស្មាតហ្វូន Android នោះ។

image

ស្មាតហ្វូន Samsung Galaxy J4 Core ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo (Go edition) ជាមួយនឹងអេក្រង់ទំហំ 6-inch HD (720p) display ។ ស្មាតហ្វូននេះមានបន្ទះឈីប 1.4GHz quad-core CPU, 1GB RAM និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 8-megapixel និងកាមេរ៉ាខាងមុខទំហំ 5MP ។ ស្មាតហ្វូននេះមានថាមពលថ្ម 3,300 mAh ។ ក្រុមហ៊ុន Google នៅមិនទាន់ប្រកាសអំពីតម្លៃរបស់ស្មាតហ្វូន Galaxy J4 Core នៅឡើយទេ៕