ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បើកអោយដំណើរការនូវប៊ូតុង Remote ថ្មីសម្រាប់ S Pen ទៅឱ្យអ្នកអភិវឌ្ឍកម្មវិធី

ប៊ិច S Pen ស៊េរីថ្មីដែលភ្ជាប់ជាមួយនឹងស្មាតហ្វូន Samsung Galaxy Note 9 គឺជាឧបករណ៍មួយដ៏អស្ចារ្យ។ នៅក្នុងការតភ្ជាប់ជាមួយនឹងប្រព័ន្ធ Bluetooth LE (low energy) connectivity ប៊ិច S Pen នេះអាចធ្វើការបញ្ជាពីចម្ងាយសម្រាប់ការថតរូបភាព Selfie និងការគ្រប់គ្រងទៅលើតន្រ្តី music/video streams សម្រាប់ស្មាតហ្វូន Galaxy Note 9 ផងដែរ។

 image

តាមការរាយការណ៍របស់ XDA ការប្រើប្រាស់កាន់តែច្រើនទៀតនឹងប្រើប្រាស់នៅលើប៊ូតុងបញ្ជាពីចម្ងាយនេះ។ នៅក្នុងសប្តាហ៍នេះនៅក្នុងព្រឹត្តិការណ៍ Samsung&#039s annual Developer Conference ក្រុមហ៊ុនប្រកាសថា ខ្លួននឹងបើកដំណើរការនូវមុខងារ Remote សម្រាប់ប៊ិច S Pen ទៅកាន់អ្នកអភិវឌ្ឍកម្មវិធីបាន។

image

នេះមានន័យថា ប៊ិច S Pen នេះអាចផ្តល់នូវមុខងារនៃការគ្រប់គ្រងពីចម្ងាយកាន់តែច្រើនសម្រាប់អ្នកអភិវឌ្ឍកម្មវិធីក្នុងការបង្កើតនូវ Apps សម្រាប់ប្រើប្រាស់បាន។ វាអាចទាញយកប្រយោជន៍បានច្រើនពី software developer&#039s kit (SDK) ដែលក្រុមហ៊ុន Samsung នឹងផ្តល់អោយសម្រាប់ប្រើប្រាស់នោះ។ អ្នកអភិវឌ្ឍកម្មវិធីកាន់តែច្រើនអាចប្រើប្រាស់ប៊ិចនេះសម្រាប់អ្នកប្រើប្រាស់ Galaxy Note 9 នេះ៕