ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រហែលជាដាក់លក់ស្មាតហ្វូនកាមេរ៉ា 4 គ្រាប់នៅក្នុងសហរដ្ឋអាមេរិកមានតម្លៃថោកជាងត្រកូល A-Series

តាមការបញ្ជាក់ពីប្រទេសកូរ៉េខាងត្បូងបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងបញ្ចេញនូវស្មាតហ្វូនថ្នាក់ទាប និងថ្នាក់កណ្តាលរបស់ខ្លួនជាច្រើនម៉ូដែលនៅឆ្នាំក្រោយនេះ។ ក្រុមហ៊ុនប្រហែលជាបោះបង់ចោលនូវត្រកូល J ជាមួយនឹងការបញ្ចេញនូវត្រកូល A-Series សម្រាប់ស្មាតហ្វូនត្រកូល A30-A80 ប៉ុន្តែសម្រាប់ម៉ូដែល A50-A60 នឹងមានអេក្រង់ប្រភេទ LCD Displays ។

 image

នេះគឺជាការអភិវឌ្ឍមួយដ៏អស្ចារ្យដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung សម្រេចចិត្តបោះបង់នូវការប្រើប្រាស់អេក្រង់ LCD Displays ជំនួសមកវិញនូវអេក្រង់ OLED Displays នោះ។ សម្រាប់អេក្រង់ LCD នឹងមានតម្លៃថោកជាងហើយវានឹងមានតម្លៃថោកជាងស្មាតហ្វូនត្រកូល A-Series ផ្សេងទៀត។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបញ្ចេញនូវស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនដែលមានកាមេរ៉ា 3 គ្រាប់ និងកាមេរ៉ា 4 គ្រាប់នៅលើត្រកូល A-Series របស់ខ្លួនជាជាងការប្រើប្រាស់នៅលើស្មាតហ្វូនត្រកូល Galaxy S និង Note ហើយស្មាតហ្វូនដែលមានកាមេរ៉ា 4 គ្រាប់នឹងបង្ហាញខ្លួននៅក្នុងឆ្នាំក្រោយនេះនៅសហរដ្ឋអាមេរិក។

ស្មាតហ្វូនត្រកូល J-, On-និង C-series គឺជាប្រភេទស្មាតហ្វូនថ្នាក់ទាបដែលប្រើប្រាស់អេក្រង់ LCD ហើយវានឹងអាចប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូនរបស់ Oppo, Vivo, Xiaomi និង Huawei បានផងដែរ៕