ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ចេញនូវស្មាតហ្វូន W2019 Android ដែលប្រើប្រាស់បន្ទះឈីប Snapdragon 845 Mobile Platform

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វន W2019 ស៊េរីថ្មីចុងក្រោយបំផុតរបស់ខ្លួន។ សម្រាប់ការកម្មង់កក់ទិញមុនគឺចាប់ផ្តើមនៅថ្ងៃទី ១១ ខែវិច្ឆិកានេះ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB គឺមានតម្លៃ $2,732 USD ។ តាមការបញ្ជាក់ពី GizmoChina នោះ ស្មាតហ្វូននេះមានអេក្រង់ទំហំ 4.2-inch Super AMOLED internal displays ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 1920 FHD ។

 image

ស្មាតហ្វូន W2019 នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 Mobile Platform រ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB/256GB ។ ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ាភ្លោះទំហំ 12MP + 12MP ជាមួយនឹង f/1.5-f/2.4 ។ វាមានភ្ជាប់ជាមួយនឹងមុខងារ​ OIS, 2X optical zoom, 4K video និងថាមពលថ្ម 3070mAh ។ ស្មាតហ្វូននេះប្រើប្រាស់នូវ Android 8.1 Oreoនិងមានពីរពណ៌គឺ Rose Gold និង Platinum ។

image

សម្រាប់ស្មាតហ្វូន W2019 គឺដាក់លក់ដោយក្រុមហ៊ុន China Unicom ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញស្មាតហ្វូននេះនៅក្នុងព្រឹត្តិការណ៍ Developer Conference របស់ខ្លួនកាលពីសប្តាហ៍មុននេះ៕