ព័ត៌មាន

បន្ទះឈីបថ្មី Exynos chipset របស់ក្រុមហ៊ុន Samsung នឹងបង្ហាញខ្លួននៅថ្ងៃទី ១​៤ ខែវិច្ឆិកាខាងមុខនេះ

នៅក្នុងព្រឹត្តិការណ៍ Samsung Developer Conference ដែលមានការប្រកាសបង្ហាញនូវស្មាតហ្វូនដែលអាចបត់បាននោះ ស្មាតហ្វូន Galaxy S10 នៅតែជាប្រធានបទដែលលើកយកមកនិយាយបើទោះបីជាស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនោះក៏ដោយ។ យ៉ាងណាមិញ ពេលនេះក្រុមហ៊ុនក៏មានយុទ្ធសាស្រ្តនៅក្នុងការផ្តោតទៅលើស្មាតហ្វូនថ្នាក់កណ្តាលផងដែរ។

 image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនជាថ្មីម្តងទៀតនៅក្នុងសប្តាហ៍ក្រោយនេះគឺនៅថ្ងៃទី ១៤​ ខែវិច្ឆិកាដើម្បីប្រកាសបង្ហាញនូវបន្ទះឈីប Exynos ថ្មីរបស់ខ្លួន។ នេះគឺជាបន្ទះឈីបកម្រិតខ្ពស់ ហើយវាអាចជា Exynos 9810 សម្រាប់ធ្វើការប្រកួតប្រជែងជាមួយនឹងបន្ទះឈីបរបស់ក្រុមហ៊ុន Apple និង Huawei ។ បន្ទះឈីបនេះប្រហែលជាប្រើប្រាស់នូវដំណើរការ super-advanced 7 nanometer node ។

image

បន្ទះឈីបនេះនឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10 ។ នៅលើផ្ទាំងផ្សព្វផ្សាយរបស់ស្មាតហ្វូននេះគឺមានពាក្យថា “intelligence from within” ដែលជាបច្ចេកវិទ្យាឆ្លាតវៃ AI ។ វាក៏អាចមានការប្រកាសបង្ហាញនូវម៉ូដឹម Exynos 5100 modem ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 5G ផងដែរ៕