ព័ត៌មាន

នៅទីបំផុត Sony បញ្ចេញនូវ Android Pie សម្រាប់ស្មាតហ្វូន Xperia XZ Premium, Xperia XZ1 និង Xperia XZ Compact

ក្រុមហ៊ុនបច្ចេកវិទ្យា Sony មានគម្រោងក្នុងការបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie សម្រាប់ស្មាតហ្វូន Xperia XZ Premium, the Xperia XZ1 និង Xperia XZ1 Compact នៅថ្ងៃទី ២៦​ខែតុលានេះ ប៉ុន្តែដោយសារតែវាមានបញ្ហា Bugs នៅលើកម្មវិធី Software នេះ មិនទាន់មានអ្នកប្រើប្រាស់ណាម្នាក់ទទួលបាននូវ Pie នេះនៅឡើយទេ។ ពេលនេះ ប្រព័ន្ធប្រតិបត្តិការនេះដាក់អោយដំណើរការនៅលើស្មាតហ្វូនទាំង 3 នេះហើយ។

 image

សម្រាប់ស្មាតហ្វូនទាំង 3 ដែលបានតម្លើងទៅកាន់ Android Pie នឹងមានបង្ហាញនូវមុខងារ navigation gestures រួមជាមួយនឹងការអាប់ដេតជាច្រើនទៀត ពិសេសគឹការពង្រឹងទៅលើការតភ្ជាប់នូវបណ្តាញ Wi-Fi Network ។ ស្មាតហ្វូន​ Xperia XZ Premium, Xperia XZ1 និង Xperia XZ Compact ទទួលបាននូវការអាប់ដេតនេះហើយ។

image

សម្រាប់ស្មាតហ្វូន Xperia XZ3 បង្ហាញខ្លួនជាមួយនឹង Android Pie ខណៈពេលដែលស្មាតហ្វូន Xperia XZ2 Premium នឹងធ្វើការអាប់ដេតនៅចុងខែនេះ។ នៅថ្ងៃទី ៤ ខែមីនានេះ ស្មាតហ្វូន Xperia XA2, Xperia XA2 Ultra,និង Xperia XA2 Plus ក៏ត្រៀមខ្លួនសម្រាប់ការអាប់ដេតផងដែរ។ ការអាប់ដេតនេះមានការពង្រឹងទៅលើមុខងារ 1080p super slow-motion និងការអាប់ដេតនូវ Android Security Patch សម្រាប់ខែតុលាផងដែរ៕