ព័ត៌មាន

ក្រុមហ៊ុន Alibaba បំបែកកំណត់ត្រាថ្មីនៃការលក់បានទឹកប្រាក់ 30.8 ពាន់លានដុល្លារនៅក្នុងថ្ងៃ Singles Day

ក្រុមហ៊ុន E-commerce របស់ចិន Alibaba បំបែកនូវកំណត់ត្រាថ្មីនៃការលក់នៅក្នុងថ្ងៃ Singles Day ជាមួយនឹងទឹកប្រាក់ដល់ទៅ 30.8 ពាន់លានដុល្លារដែលមានការកើនឡើង 27% បើធៀបទៅនឹងឆ្នាំមុននេះ។ សម្រាប់ការលក់ Singles Day នៅក្នុងឆ្នាំនេះគឺខ្ពស់បំផុតមិនធ្លាប់មាននោះទេ។ នៅក្នុងរយៈពេលត្រឹមតែ ១៥ ម៉ោង ៤៩ នាទីប៉ុណ្ណោះកាលពីឆ្នាំ ២០១៧ ក្រុមហ៊ុននេះលក់បានចំនួន​ ២៥ ពាន់លានដុល្លារ។

image

ការលក់ Singles Day នេះគឺត្រូវគេហៅឈ្មោះថា “Double 11” ដែលជាព្រឹត្តិការណ៍នៃការលក់អនឡាញធំបំផុតនៅក្នុងពិភពលោកដែលលក់លើសពីថ្ងៃឈប់សម្រាកនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងថ្ងៃ Black Friday និង Cyber Monday ថែមទៀត។ សម្រាប់ថ្ងៃទី ១១ ខែវិច្ឆិកានេះគឺជាការលក់ ២៤ ម៉ោងតែម្តង។

image

នៅក្នុងការកើនឡើង ២៧% នេះគឺសម្រាប់ការលក់នៅក្នុងតែថ្ងៃ Singles Day ដែលខ្ពស់ជាងគេនៅក្នុងប្រវត្តិសាស្រ្ត។ សម្រាប់ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះគឺមានការកើនឡើង ៥៤% បើធៀបទៅនឹងឆ្នាំមុននេះ។ ទោះជាយ៉ាងណាក៏ដោយ Alibaba ក៏មានបញ្ហាច្រើននៅក្នុងឆ្នាំនេះជាមួយនឹងការប្រកួតប្រជែងកាន់តែខ្លាំងនៅលើទីផ្សារដែលស្តុករបស់វាមានការធ្លាក់ចុះ ១៦% ដោយសារតែសង្គ្រាមពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិកនោះ៕