ថ្មីៗនេះ ក្រុមហ៊ុន Meizu ប្រកាសបង្ហាញអំពីគម្រោងផែនការរបស់ខ្លួនក្នុងការផ្លាស់ប្តូរថាមពលថ្មថ្មីសម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួន។ សម្រាប់គម្រោងនេះគឺមានតម្លៃ ¥88 (~$13) ដែលអ្នកអាចធ្វើការផ្លាស់ប្តូរថាមពលថ្មរបស់អ្នកជាមួយនឹង original lithium-ion ។ អ្នកអាចយកស្មាតហ្វូនរបស់អ្នកទៅកាន់មជ្ឈមណ្ឌលជួសជុលសម្រាប់ការផ្លាស់ប្តូរ ឬក្រុមហ៊ុនបញ្ជូនបុគ្គលិកទៅជួសជុលដល់ផ្ទះតែម្តង។
Meizu និយាយថា ការផ្លាស់ប្តូរថាមពលថ្មនេះគឺសម្រាប់អតិថិជនដែលប័ណ្ណធានារបស់ពួកគេផុតថ្ងៃកំណត់។ នេះគឺជាបញ្ជីនៃស្មាតហ្វូនដែលអាចធ្វើការផ្លាស់ប្តូរថាមពលថ្មថ្មីបានដូចជា៖
Meizu 6T
Meizu E3
Meizu M6s
Meizu M6
Meizu M6 Note
Meizu Pro7 Plus
Meizu Pro7 (Standard និង High Edition)
Meizu A5
Meizu E2
Meizu M5s
Meizu MX6
Meizu Pro 6 Plus
Meizu Charm Blue X
Meizu M5
Meizu U10
Meizu U20
Meizu M3 Max
Meizu M3s
Meizu Note
Meizu M2 Note
Meizu M1 Metal
Meizu MX4 Pro
Meizu MX5
ហេតុផលសម្រាប់ការផ្លាស់ប្តូរថាមពលថ្មនេះគឺសម្រាប់អ្នកដែលប្រើប្រាស់នូវ FlymeOS’ multiple performance modes ញឹកញាប់ដែលធ្វើឱ្យថាមពលថ្មឆាប់អស់។ ជាមួយនឹងថាមពលថ្មថ្មីនេះ ការបញ្ចូលថ្មគឺលឿនជាងមុន៕