ព័ត៌មាន

តើស្មាតហ្វូន Samsung Galaxy F នឹងបង្ហាញខ្លួននៅពេលណា? ហើយតម្លៃប៉ុន្មាន?

នៅក្នុងព្រឹត្តិការណ៍​ Samsung‘s Developer Conference នេះមានការលើកឡើងអំពីស្មាតហ្វូនដែលមានអេក្រង់អាចបត់បាន។ យើងបានឃើញស្មាតហ្វូននេះជាមួយនឹងការប្រើប្រាស់នូវ One UI ដែលរចនាឡើងយ៉ាងពិសេសសម្រាប់ស្មាតហ្វូននេះ ប៉ុន្តែវាមិនមានការបញ្ជាក់អំពីព័ត៌មានលម្អិត និងកាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូននេះនោះទេ។

 image

សម្រាប់ព័ត៌មានដែលបែកធ្លាយចេញពីប្រទេសកូរ៉េបញ្ជាក់ថាស្មាតហ្វូននេះនឹងមានឈ្មោះហៅថា Galaxy F ។ តាមការបញ្ជាក់របស់ The Korea Herald អោយដឹងថា ស្មាតហ្វូន Galaxy F និង Galaxy S10 series នឹងបង្ហាញខ្លួននៅខែមីនា ឆ្នាំ ២០១៩ នេះ។ វានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress នៅក្នុងទីក្រុងបាសេឡូណា។

image

កាលបរិច្ឆេទនៃការបង្ហាញខ្លួនរបស់ស្មាតហ្វូន Galaxy S seriesនេះនៅមិនទាន់ច្បាស់នោះទេ។ សម្រាប់ស្មាតហ្វូន Galaxy F នេះនឹងបង្ហាញខ្លួននៅមុនឆមាសទី ២ ឆ្នាំក្រោយនេះ។ សម្រាប់ការផលិតដំបូងគឺមានចំនួន ១ លានគ្រឿងហើយតម្លៃរបស់វាប្រហែលជា $1800 ៕