ព័ត៌មាន

ស្មាតហ្វូន Vivo Z3 លក់បានច្រើនជាង 3,00,000 គ្រឿងក្នុងថ្ងៃ Singles Day នៅក្នុងប្រទេសចិន

Vivo Z3 ដែលជាស្មាតហ្វូនជំនាន់បន្ទាប់របស់ស្មាតហ្វូន Vivo Z1 ដែលទើបតែបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែតុលានោះ។ ស្មាតហ្វូននេះដាក់លក់នៅថ្ងៃទី ១ ខែវិច្ឆិកា ហើយវាមានពីរប្រភេទគឺ Snapdragon 670 និងមួយទៀតគឺ Snapdragon 710 version ។ នៅក្នុងការដាក់លក់រយៈពេល ១០ ថ្ងៃគឺបានចំនួនប្រហែលជា 300,000 គ្រឿង។ ចំនែកការដាក់លក់នៅថ្ងៃទី 11/11 Singles day នៅក្នុងប្រទេសចិននោះ ក្រុមហ៊ុន Xiaomi បំបែកកំណត់ត្រាដល់ទៅទឹកប្រាក់ $575 million ។

 image

ស្មាតហ្វូន Vivo Z3 ដែលមានទំហំ 4 GB RAM + 64 GB Storage មានតម្លៃ 1,598 Yuan (~$230) ហើយវាប្រើប្រាស់នូវបន្ទះឈីប Snapdragon 670 SoC ។ សម្រាប់ប្រភេទបន្ទះឈីប Snapdragon 710 SoC ដែលមានទំហំ 6 GB RAM + 64 GB Storage លក់នៅក្នុងតម្លៃ 1,898 Yuan (~$274) និងទំហំ 6 GB RAM + 128 GB Storage មានតម្លៃ 1,898 Yuan (~$274) ។

image

ស្មាតហ្វូន Vivo Z3 នេះភ្ជាប់ជាមួយនឹង gaming mode ជាមួយនឹង 4D game shock, DND, P-i-P និង Vivo’s Dual-Turbo engine ។ បន្ថែមពីនេះទៀតនោះ វាក៏ភ្ជាប់ជាមួយនឹងជំនួយការឆ្លាតវៃ Jovi AI assistant និង IR face unlock សម្រាប់ការថតរូបភាពនៅកន្លែងដែលមានពន្លឺទាបថែមទៀត។ ស្មាតហ្វូននេះមានថាមពលថ្ម 3,315mAh និងបច្ចេកវិទ្យា dual-engine flash charging technology​ថែមទៀត។ ស្មាតហ្វូននេះមាន 3 ពណ៌គឺ Starry Night Black, Dream Pink និង Aurora Blue ៕