ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi លក់បានទឹកប្រាក់ដល់ទៅ $575 million (4 billion yuan) នៅថ្ងៃទី​ 11.11

នៅឆ្នាំនេះនៅក្នុងព្រឹត្តិការណ៍នៃការលក់ 11.11 នៅក្នុងប្រទេសចិននោះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi លក់បាននូវប្រាក់ច្រើនជាង $500 million នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ទឹកប្រាក់នេះគឺបានតាមរយៈការលក់រាយនៅលើ Alibaba, Aliexpress, Gearbest និងហាងអនឡាញរបស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុនអេឡិចត្រូនិចនេះរកប្រាក់បានច្រើនជាង 4 billion yuan ($575 million) នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។

image

ក្រុហមហ៊ុនលក់បានទឹកប្រាក់ដល់ទៅ 500 million yuan នៅក្នុងរយៈពេល ១៣ នាទី ៣៧ វិនាទី ខណៈពេលដែលរយៈពេលមួយម៉ោងលក់បានទឹកប្រាក់ 1.5 billion yuan ។ ក្រុមហ៊ុន Xiaomi ក៏បង្ហោះនូវប្រាក់ដែលលក់បានរបស់ខ្លួនបានចំនួន 4 billion yuan ($575 million) នៅថ្ងៃនេះ។ សម្រាប់ផលិតផលដែលលក់ដាច់មានដូចជា Xiaomi Mi Mix 3, Mi 8, Mi 8 Pro និងឧបករណ៍ជាច្រើនទៀតដួចជា Xiaomi Mijia air purifies, Mi Band 3 និងម៉ាស៊ីនបោសសម្អាត វ៉ាលីធ្វើដំណើរ និង Xiaomi scooter ផងដែរ។

image

នៅឆ្នាំនេះ ក្រុមហ៊ុន Alibaba ទទួលបានការកម្មង់យ៉ាងច្រើនពីទីក្រុង Los Angeles, Frankfurt, Tokyo និងទីក្រុងជាច្រើនទៀតនៅលើពិភពលោក។ ក្រុមហ៊ុន Alibaba មានទំនិញជាង 180,000 មុខដែលដាក់លក់នៅក្នុងរយៈពេល ២៤ ម៉ោងនេះ។ សម្រាប់ថ្ងៃ Singles’ Day នេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានបំបែកនូវកំណត់ត្រានៃការលក់របស់ខ្លួនដែលមិនធ្លាប់មានពីមុនមកនោះទេ៕