ព័ត៌មាន

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung Galaxy S10 និងពណ៌របស់វាបែកធ្លាយនៅលើអនឡាញ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួននៅក្នុងប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy S-Series របស់ខ្លួននៅឆ្នាំក្រោយនេះ។ នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះក៏បែកធ្លាយនៅលើអនឡាញផងដែរ។

image

សម្រាប់ការរចនារូបរាងរបស់ស្មាតហ្វូន Galaxy S10 ខាងមុខនេះនឹងមាន 3 ប្រភេទគឺពីរប្រភេទគឺជាប្រភេទថ្នាក់ប្រណិត និងមួយទៀតគឺមានតម្លៃថោក។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏បញ្ចេញនូវពណ៌ថ្មីសម្រាប់ស្មាតហ្វូន Galaxy S-Series នេះដែលនឹងមាន 4 ពណ៌គឺពណ៌ខ្មៅ ពណ៌ស ពណ៌លឿង និងពណ៌បៃតង។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នេះត្រូវគេរំពឹងថានឹងបញ្ចេញនូវ LED Flip និង Protective Covers របស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូនថ្នាក់ប្រណិតគឺមានលេខកូដ SM-G973x​​​​ និង​ SM-G975x​​ សម្រាប់ស្មាតហ្វូន Galaxy S10 series គឺមានអេក្រង់ទំហំ 5.8-inch និង 6.44-inch display ។ ស្មាតហ្វូនទាំងនេះត្រូវគេរំពឹងថានឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ultrasonic in-display fingerprint sensor ថែមទៀត។ សម្រាប់ម៉ូដែលលេខកូដ SM-G970x ប្រភេទ ‘Lite’ model នឹងមានអេក្រង់ទំហំ 5.8-inch ប៉ុន្តែវាមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះទេ៕