ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវ Exynos 9820 8nm chipset បំពាក់ជាមួយនឹង NPU និងល្បឿន GPU លឿនជាងមុន 40%

ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសបង្ហាញនូវបន្ទះឈីប Samsung Exynos 9820 ជំនាន់ថ្មីរបស់ខ្លួននៅក្នុងប្រទេសចិន។ បន្ទះឈីបនេះផលិតដោយប្រើប្រាស់នូវ  8nm LPP FinFET ដែលប្រើប្រាស់ថាមពលតិចជាង 10nm ដល់ទៅ 10% ។

image

Samsung Exynos 9820 ប្រើប្រាស់នូវរចនាសម្ព័ន្ធ tri-cluster ហើយវាមានល្បឿន Multi-core លឿនជាងមុនដល់ទៅ 15% និង single-core មានល្បឿន 20% លឿនជាងមុន។ បើធៀបជាមួយនឹងល្បឿនសរុបគឺ 40% លឿនជាងជំនាន់មុននេះ។ បន្ទះឈីប Exynos 9-series chipset នេះគឺភ្ជាប់ជាមួយនឹង Neural Processing Unit (NPU) ដែលមានបច្ចេកវិទ្យា AI លឿនជាងមុនដល់ទៅ 7 ដងថែមទៀត។

image

Exynos 9820 chipset ភ្ជាប់ជាមួយនឹងការទ្រទ្រង់នូវវីដេអូកម្រិត 8K 30fps and 4K 120fps និង 10bit HEVC/H.264/VP9 codec ។ សម្រាប់ការតភ្ជាប់វិញគឺទ្រទ្រង់នូវ 4G LTE ជាមួយនឹង Cat.20 8CA ដែលមានល្បឿន 2Gbps និងការ​uplink គឺ 316Mbps ៕