ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S10 5G នឹងមានអេក្រង់ទំហំ 6.7-inch display កាមេរ៉ា 6 គ្រាប់ និង 3D sensing

នៅក្នុងរបាយការណ៍ថ្មីនេះទម្លាយថា ស្មាតហ្វូន Galaxy S10 គឺមាន 3 ប្រភេទសម្រាប់ធ្វើការជ្រើសរើសហើយមួយប្រភេទនោះគឺមានប្រភេទ 5G ។ តាមការបញ្ជាក់របស់ Wall Street Journal និង ET News ក៏បង្ហាញនូវព័ត៌មាននៃស្មាតហ្វូន Galaxy S10 5G ផងដែរ។

 image

ស្មាតហ្វូន Galaxy S10 គឺមានលេខម៉ូដែល SM-G970x ដែលមានអេក្រង់ទំហំ 5.8-inch display ។ សម្រាប់ SM-G973x និង SM-G975x គឺជាប្រភេទម៉ូដែលថ្នាក់ប្រណិតរបស់ស្មាតហ្វូន Galaxy S10 ។ សម្រាប់ SM-G973x នឹងមានអេក្រង់ទំហំ 5.8-inch screen ខណៈពេលដែល SM-G975x មានអេក្រង់ទំហំ 6.4-inch display ។

image

តាមការបញ្ជាក់របស់ WSJ នោះ ម៉ូដែល Galaxy S10 5G នេះមានលេខកូដ Beyond X ហើយវានឹងមានអេក្រង់ទំហំដល់ទៅ 6.7 inches ។ ស្មាតហ្វូននេះមានកាមេរ៉ា 4 នៅខាងក្រោយ និងកាមេរ៉ាខាងមុខភ្លោះផងដែរ។ ស្មាតហ្វូននេះក៏ទ្រទ្រង់នូវបច្ចេកវិទ្យា gesture navigation និង augmented reality (AR) ផងដែរ។ ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថានឹងបញ្ចេញនូវស្មាតហ្វូន Galaxy S10 នេះនៅខែកុម្ភៈនេះ។ ស្មាតហ្វូន Galaxy S10 5G អាចនឹងបង្ហាញខ្លួននៅចុងត្រីមាសទី ១ ឬដើមត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ៕