ថ្មីៗនេះ ក្រុមហ៊ុន HMD ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Nokia 3.1 Plus របស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌានៅក្នុងខែតុលា ហើយពេលនេះវាដាក់លក់ជាផ្លូវការហើយ។ ស្មាតហ្វូននេះមានតម្លៃ 1099 Yuan ($158.6) សម្រាប់ទំហំ 3 + 32GB ។
ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប octa-core Helio P22 chipset ជាមួយនឹង MG PowerVR GE8320 GPU និងថាមពលថ្មទំហំ 3500mAh ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6-inch HD+ display ។ កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 13MP f/2.0 aperture sensor និង 5MP f/2.4 aperture sensor ចំនែកកាមេរ៉ាខាងមុខមានទំហំ 8MP ។
ស្មាតហ្វូននេះមានអេក្រង់កម្រិត 18:9 display ជាមួយនឹងNotch ដ៏ស្រស់ស្អាត។ វាមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ស និងពណ៌ Navy Blue ៕