ព័ត៌មាន

លទ្ធផល Samsung Galaxy M20 AnTuTu បង្ហាញថា ស្មាតហ្វូននេះនឹងប្រើប្រាស់អេក្រង់ Infinity U display

បន្ទាប់ពីការបង្ហាញខ្លួននៅលើ Geekbench ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung គឺ Galaxy M20 ក៏បង្ហាញខ្លួននៅលើ AnTuTu ហើយលក្ខណៈសម្បត្តិរបស់វាក៏បង្ហាញអំពីអេក្រង់របស់វាផងដែរ។ ស្មាតហ្វូននេះនឹងមានកម្រិតភាពច្បាស់ 2340 x 1080 display ហើយវាជាប្រភេទ Infinity U display ។

 image

នេះមានន័យថា ស្មាតហ្វូន Galaxy M20 (SM-M205F) គឺប្រើប្រាស់នូវបន្ទះឈីប Exynos 7885 processor ជាមួយនឹង Mali-G71 MP2 GPU ។ ស្មាតហ្វូននេះមានរ៉េមទំហំ 3GB និងម៉េមូរីទំហំ 32GB ។ វាក៏មានប្រភេទ 64GB ផងដែរ។

image

Galaxy M20 ទទួលបានពិន្ទុ 107452 points នៅលើ AnTuTu ហើយវាប្រហែលជា Snapdragon 636 processor ៕