ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Note 9 Snow White បង្ហាញខ្លួនជាផ្លូវការនៅក្នុងតៃវ៉ាន់

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី Galaxy Note 9 Snow White នៅក្នុងតៃវ៉ាន់។ ស្មាតហ្វូននេះបង្ហាញខ្លួននៅក្នុងតៃវ៉ាន់ ហើយវានឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ។ ស្មាតហ្វូននេះដាក់លក់នៅក្នុងតម្លៃ 30900TWD ($1002) ។

 image

ស្មាតហ្វូន Samsung Galaxy Note 9 Snow Whiteនេះបង្ហាញខ្លួនជាសាធារណៈកាលពីប៉ុន្មានសប្តាហ៍មុននេះ នេះបើតាមការទម្លាយរបស់ Twitter tipster Evan Blass ។ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ AMOLED display ។ ស្មាតហ្វូន Galaxy Note 9 នឹងក្លាយជាស្មាតហ្វូន Galaxy Note-series ដំបូងបំផុតដែលមានពណ៌សបន្ទាប់ពីស្មាតហ្វូន Galaxy Note 5 ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៥ នោះ។

image

ស្មាតហ្វូន Galaxy S7 និង S7 Edge ក៏បង្ហាញខ្លួនជាមួយនឹងពណ៌សផងដែរ។ ស្មាតហ្វូននេះបង្ហាញខ្លួនដំបូងបំផុតនៅក្នុងតៃវ៉ាន់ ហើយវានឹងបង្ហាញខ្លួននៅក្នុងតំបន់ជាច្រើនទៀតផងដែរ។ ស្មាតហ្វូន Galaxy Note 9 នឹងមាន 6 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Metallic Copper, Lavender Purple, Ocean Blue, Midnight Black, Snow White និង Cloud Silver ៕