ព័ត៌មាន

ក្រុមហ៊ុន HMD Global ត្រៀមនាំយកស្មាតហ្វូនស៊េរីថ្មី NOKIA 3.1 Plus អេក្រង់ធំ កាន់ថ្ម ២ ថ្ងៃមកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ!

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ទើបតែប្រកាសសម្ភោធន៍នូវស្មាតហ្វូន NOKIA 3.1 Plus ស៊េរីថ្មីដែលមានរូបរាងស្រស់ស្អាត អេក្រង់ធំងាយស្រួលនៅក្នុងការទស្សនា និងការកម្សាន្តគ្មានដែនកំណត់។ នៅក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ ស្មាតហ្វូន Nokia បានឈរនៅចំណាត់ថ្នាក់កំពូលទាំង ១០ នៅលើពិភពលោកវិញហើយ។ ក្រុមហ៊ុន HMD Global បាននាំយកនូវស្មាតហ្វូនស៊េរីទំនើបជាច្រើនដូចជា Nokia 2.1 Plus, Nokia 6, Nokia 6 (2018), Nokia 6.1 Plus និងទូរស័ព្ទជាច្រើនម៉ូដែលទៀតមកកាន់ប្រទេសកម្ពុជា ហើយស្មាតហ្វូនទាំងនេះក៏មានការពេញនិយម និងគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារកម្ពុជាផងដែរ។

 image

ដោយឃើញពីភាពជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងក្លាបែបនេះ ក្រុមហ៊ុន HMD Global នៅក្នុងប្រទេសកម្ពុជាក៏ត្រៀមនាំយកនូវស្មាតហ្វូន Nokia 3.1 Plus ដែលទើបតែបង្ហាញខ្លួននៅក្នុងទីផ្សារអន្តរជាតិមកកាន់ទីផ្សារកម្ពុជាផងដែរក្នុងពេលឆាប់ៗនេះ។ Nokia 3.1 Plus នេះនឹងផ្តល់នូវបទពិសោធន៍ថ្មីនេះការទស្សនាដ៏អស្ចារ្យជាមួយនឹងអេក្រង់ធំទំហំ 6’’ HD+ Screen និង 18:9 Cinematic Ratio កម្រិតដូចការទស្សនាក្នុងរោងកុនដែលផ្តល់នូវកម្រិតពណ៌ច្បាស់ និងរូបភាពលម្អិតត្រជាក់ភ្នែកតែម្តង។

 image

បើនិយាយអំពីកម្លាំងម៉ាស៊ីនរបស់ Nokia 3.1 Plus នេះបំពាក់នូវថាមពលថ្មទំហំ 3500mAh ដែលបញ្ចូលថ្មម្តងគឺអាចប្រើប្រាស់បានយូរដល់ទៅ ២ ថ្ងៃថែមទៀត ដូចនេះការកម្សាន្តរបស់អ្នកពិតជាគ្មានដែនកំណត់នោះទេ។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប MediaTek Helio P22 Octa-Core Processor ដែលប្រើប្រាស់នូវអង្គគណនា 8 គ្រាប់ដែលផ្តល់នូវប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់ និងការសន្សំសំចៃថាមពលថ្មថែមទៀត។ ដូចនេះ អ្នកនឹងមិនមានការព្រួយបារម្ភពីការអស់ថាមពលថ្មនោះទេ។ ពិសេសជាងនេះទៀតនោះ Nokia 3.1 Plus នេះបំពាក់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB សម្រាប់រក្សាទុកទិន្នន័យបានច្រើនតាមតម្រូវការ។

 image

បើនិយាយអំពីកាមេរ៉ាវិញនោះគឺម៉ាអ៊េមតែម្តង។ Nokia 3.1 Plus នេះបំពាក់នូវបច្ចេកវិទ្យានៃការថតរូបភាពកម្រិតខ្ពស់ដែលកាមេរ៉ាខាងក្រោយភ្លោះមានទំហំ  13 MP Phase Detection Auto Focus+ 5MP Sensor ជាមួយនឹងបច្ចេកវិទ្យា Depth-Sensing Imagine ដែលនាំយកនូវមុខងារ Bokeh Effects ដ៏ស្រស់ស្អាតជាច្រើនសម្រាប់ប្រើប្រាស់នៅក្នុងពេលកំពុងតែថតជាមួយនឹងល្បឿនលឿន និងការចាប់រូបភាពបានស្រស់ស្អាតនៅក្នុងទីងងឹតនោះ។ ចំណែកកាមេរ៉ា Selfie របស់ស្មាតហ្វូននេះមានទំហំ 8MP Wide-angle ដែលពិតជាច្បាស់នៅក្នុងការទស្សនាថែមទៀតផងដែរ។

  image

បើក្រឡេកមើលទៅលើការរចនាស្មាតហ្វូន Nokia 3.1 Plus នេះវិញនោះគឺពិតជាទាក់ទាញខ្លាំងមែនទែនដោយសារតែស្មាតហ្វូននេះមានតួខ្លួនធ្វើពីអាលុយមីញ៉ូមរឹងមាំបំផុតក្នុងការប្រើប្រាស់។ វាភ្ជាប់ជាមួយនឹងកញ្ចក់ប្រភេទ 2.5D ដែលធ្វើឱ្យងាយស្រួលនៅក្នុងការកាន់ថែមទៀត។

image

 សម្រាប់ការទូទាត់ទិញទំនិញវិញនោះ Nokia 3.1 Plus នេះភ្ជាប់ជាមួយនឹងកម្មវិធីទូទាត់ថ្មីបំផុតដែលស្រដៀងគ្នាទៅនឹង Google Pay ផងដែរ។ ស្មាតហ្វូន Nokia 3.1 Plus របស់អ្នកគឺបំពាក់នូវប្រព័ន្ធសុវត្ថិភាពខ្ពស់ដោយសារតែស្មាតហ្វូននេះមានការអាប់ដេតជាប្រចាំទៅលើប្រព័ន្ធសុវត្ថិភាពរបស់វារយៈពេលដល់ទៅ 3 ឆ្នាំ។

 Nokia 3.1 Plus នេះស្ថិតនៅក្នុងគម្រោង Android One ដែលនាំយកនូវកម្មវិធី Software ថ្មីចុងក្រោយបំផុតពីក្រុមហ៊ុនបច្ចេកវិទ្យា Google ។ សម្រាប់ Interface របស់ស្មាតហ្វូននេះគឺងាយស្រួលក្នុងការប្រើប្រាស់ ហើយវាមានភ្ជាប់ជាមួយនឹងកម្មវិធី Apps ជាច្រើន ហើយឥតគិតថ្លៃថែមទៀត។ អ្នកអាចធ្វើការរក្សាទុកនូវរូបភាពជាច្រើនរបស់អ្នកគ្មានដែនកំណត់ជាមួយនឹងកម្មវិធី Google Photo ហើយអ្នកអាចប្រើប្រាស់ជាមួយនឹងរបកគំហើញនៃបច្ចេកវិទ្យាចុងក្រោយរបស់ Google បានជាច្រើនទៀតដូចជាជំនួយការឆ្លាតវៃ Google Assistant ថែមទៀត៕