ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung អភិវឌ្ឍទៅលើអេក្រង់ 4K OLED panel សម្រាប់ Notebooks ហើយត្រៀមបង្ហាញនៅ CES 2019

មុខងារមួយដែលបង្ហាញខ្លួននៅលើ Notebooks ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះគឺអេក្រង់ 4K OLED displays ។ តាមប្រភពផ្សព្វផ្សាយពីកូរ៉េបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទទួលបាននូវភាពជោគជ័យនៅក្នុងការអភិវឌ្ឍអេក្រង់ 4K OLED displays សម្រាប់ Notebooks ។

 image

តាមការបញ្ជាក់នៅក្នុងប្រភពនេះ អេក្រង់នេះនឹងធ្វើការផលិតដោយក្រុមហ៊ុន Samsung Display គឺមានទំហំ 13.3”, 14” និង 15.6” ។ ក្រុមហ៊ុន Samsung នឹងប្រើប្រាស់អេក្រង់នេះសម្រាប់ Notebooks របស់ខ្លួន ហើយខ្លួនក៏និយាយជាមួយនឹងក្រុមហ៊ុន HP, Dell និង​Lenovo ផងដែរ។​

image

អេក្រង់ 4K OLED displays នេះគឺមានកម្រាស់ស្តើង កម្រិតនៃការទស្សនាធំ និងកម្រិតនៃភ្លើងខៀវស្តើង។​ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនូវ Notebooks ដំបូងបំផុតដែលមានអេក្រង់ 4K OLED panels នេះនៅក្នុងព្រឹត្តិការណ៍ CES 2019 ដែលធ្វើនៅមួយខែទៀតនេះ។

ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក៏ត្រៀមខ្លួនក្នុងការប្រើប្រាស់នូវអេក្រង់ OLED displays នៅលើកុំព្យូទ័រជាច្រើនផងដែររបស់ខ្លួន។ សម្រាប់អេក្រង់ Samsung’s 15.6-inch LCD display គឺមានតម្លៃ $59 ទៅ $60 ថោកជាងអេក្រង់ OLED ៕