ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទទួលបានប៉ាតង់អេក្រង់គែមពេញ 100%

សម្រាប់ឆ្នាំ ២០១៨ នេះគឺជាសម័យកាលនៃការប្រកួតប្រជែងទៅលើស្មាតហ្វូនអេក្រង់ធំពេញគែម។ ពេលនេះ វាជិតដាច់ឆ្នាំហើយ យើងអាចនិយាយបានថា ស្មាតហ្វូនជាច្រើនមានការរចនារូបរាងកាន់តែស្រស់ស្អាតជាមួយអេក្រង់គែមពេញរបស់វាដូចជា OPPO Find X និង Vivo NEX ផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ទទួលបាននូវប៉ាតង់សម្រាប់ការរចនាអេក្រង់គែមពេញ 100% ថែមទៀត។

 image

សម្រាប់ប៉ាតង់នេះគឺផ្តល់ដោយ WIPO (World Intellectual Property Office) ។ សម្រាប់គែមសងខាងរបស់ស្មាតហ្វូននេះគឺមានអេក្រង់ពេញគែមតែម្តង។ យ៉ាងណាមិញ យើងនៅមិនទាន់ដឹងថាតើស្មាតហ្វូនម៉ូដែលមួយណារបស់ក្រុមហ៊ុន Samsung នឹងមានគែមពេញនោះទេ។

image

នៅក្នុងខណៈពេលនេះ ស្មាតហ្វូនដែលមានអេក្រង់ពេញគែម 100% របស់ក្រុមហ៊ុន Samsung នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។ នោះគឺ Galaxy S10 ។ សម្រាប់ពេលនេះ យើងបានឃើញនូវរូបភាពជាច្រើននៃអេក្រង់ Infinity-O displays និងអេក្រង់ដែលអាចបត់បាន flexible OLED panels ដ៏ស្រស់ស្អាតរបស់ Samsung តែប៉ុណ្ណោះ។