ព័ត៌មាន

OPPO និង Huawei គឺជាម៉ាកយីហោស្មាតហ្វូនដែលមានការរីកចម្រើនខ្លាំងបំផុតនៅក្នុងប្រទេសអូស្ត្រាលី

នៅក្នុងការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅលើទីផ្សារនោះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនជាច្រើនក៏ចាប់ផ្តើមងាកទៅវិនិយោគទៅលើទីផ្សារបរទសវិញ។ សម្រាប់ក្រុមហ៊នម៉ាកយីហោជាច្រើនរបស់ចិននោះគឹ Oppo និង Huawei គឺមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូននៅប្រទេសឥណ្ឌា។ លោក Roy Morgan ផ្តល់នូវស្តិតិដែលមានកំណើន 87% ទៅដល់ 471,000 នៅចន្លោះឆ្នាំ ២០១៧ និង ២០១៨ នេះ។

 image

ក្រុមហ៊ុនបច្ចេកវិទ្យា OPPO វាយលកទីផ្សារស្មាតហ្វូនរបស់ប្រទេសអូស្រ្តាលីនៅក្នុងឆ្នាំ ២០១៤ ប៉ុន្តែវាមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ។ ម៉ាកយីហោ Oppo និង Huawei គឺនៅតាមពីក្រោយក្រុមហ៊ុន​Samsung និង Apple ដែលជាក្រុមហ៊ុននាំមុខគេនៅលើទីផ្សារពិភពលោក និងទីផ្សារនៅក្នុងប្រទេសអូស្ត្រាលីនេះ។

image

Apple iPhone គឺមានជនជាតិអូស្រា្តលីចំនួន 8.6 លាននាក់ដែលប្រើប្រាស់ដែលមានកំណើន 16% នៅក្នុងរយៈពេល ២ ឆ្នាំនេះ។ ក្រុមហ៊ុន Samsung គឹមានអ្នកប្រើប្រាស់ 5.6 លាននាក់នៅក្នុងប្រទេសអូស្រា្តលីនៅក្នុងឆ្នាំ ២០១៨ នេះ៕