ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា​ OPPO ខិតខំបញ្ចេញស្មាតហ្វូន 5G ដំបូងបំផុតរបស់ខ្លួននៅដើមឆ្នាំ ២០១៩ នេះ

ថ្មីៗនេះ ក្រុមហ៊ុន Qualcomm ទើបតែប្រកាសបង្ហាញនូវ Mobile Platform chipset ជំនាន់ថ្មីរបស់ខ្លួនដែលត្រៀមនឹងបង្ហាញខ្លួននៅលើស្មាតហ្វូនជាច្រើននៅឆ្នាំក្រោយនេះ។ ក្រៅពីការប្រើប្រាស់នូវ 7nm នោះ បន្ទះឈីប SDM855 នេះប្រើប្រាស់នូវ 5G modem ថែមទៀត។ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Oppo ក៏ខិតខំក្នុងការក្លាយខ្លួនជាក្រុមហ៊ុនដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 ជាមួយនឹងបណ្តាញ 5G នេះសម្រាប់ទីផ្សារពិភពលោក។

 image

OPPO ជឿជាក់យ៉ាងខ្លាំងក្នុងការនាំយកនូវស្មាតហ្វូនដែលទ្រទ្រង់ទៅលើបណ្តាញ 5G នោះ។ ក្រុមហ៊ុនក៏ធ្វើការតេស្តសាកល្បងជោគជ័យទៅលើស្មាតហ្វូន 5G តាមរយៈវីដេអូ WeChat នោះ។ ថ្មីៗនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OnePlus ក៏បញ្ជាក់ថា ខ្លួននឹងនាំយកនូវស្មាតហ្វូន 5G ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 ផងដែរសម្រាប់ឆ្នាំក្រោយនេះ។ ដូចនេះ OnePlus និង Oppo កំពុងតែប្រកួតប្រជែងគ្នាទៅលើស្មាតហ្វូន 5G នេះ។

image

ដូចនេះ យើងត្រូវរង់ចាំសិនថាតើក្រុមហ៊ុនបច្ចេកវិទ្យាណាមួយដែលនឹងបញ្ចេញនូវស្មាតហ្វូន 5G ដំបូងបំផុតនោះ? តើអ្នកគិតយ៉ាងម៉េចដែរ?