ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមបញ្ចេញស្មាតហ្វូន 5G នៅក្នុងព្រឹត្តិការណ៍ MWC 2019

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy S10  មុនព្រឹត្តិការណ៍ពិពរណ៍ Mobile World Congress នៅក្នុងខែកុម្ភៈនេះ។ របាយការណ៍ថ្មីចេញពីប្រទេកូរ៉េខាងត្បូងបញ្ជាក់ថា ក្រុមហ៊ុននេះត្រៀមខ្លួនបញ្ចេញនូវស្មាតហ្វូន 5G នៅក្នុងព្រឹត្តិការណ៍ MWC 2019 នៅក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញផងដែរ។

 image

MWC  គឺជាព្រឹត្តិការណ៍ពិពរណ៍ដ៏ធំប្រចាំឆ្នាំដែលមានការដាក់បង្ហាញនូវផលិតផលបច្ចេកវិទ្យាទំនើបៗជាច្រើន ហើយវាមានពាក្យចចាមអារ៉ាមថានេះគឺជាកន្លែងដែលស្មាតហ្វូន Galaxy S10 និង 5G Galaxy S10 បង្ហាញខ្លួន។ ស្មាតហ្វូន Samsung Galaxy S10 គឺមាន ៣ ម៉ូដែលគឺ Galaxy S10, S10 Lite និង S10 Plus ។ ហើយសម្រាប់ 5G Galaxy S10 នេះគឺផលិតឡើងនៅក្នុងចំនួនកំណត់ប៉ុណ្ណោះ។

image

ស្មាតហ្វូន Samsung 5G នេះនឹងដាក់លក់តែនៅក្នុងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកដែលមានការផ្តល់នូវបណ្តាញ 5G នៅក្នុងឆមាសទី ១ ឆ្នាំ ២០១៩ នេះ។ ស្មាតហ្វូន 5G នេះនឹងមានអេក្រង់ទំហំ 6.7-inch display កាមេរ៉ាខាងក្រោយ ៤ គ្រាប់ កាមេរ៉ា 3D sensing ToF បន្ទះឈីប SD855 SoC ។ ស្មាតហ្វូននេះនឹងមានម៉េមូរីទំហំ 512GB រ៉េមទំហំ 12GB និងមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ស និងពណ៌ខ្មៅ៕