ព័ត៌មាន

Samsung Galaxy A8s គឺជាស្មាតហ្វូនដំបូងបំផុតដែលមានកាមេរ៉ាក្រោមអេក្រង់ និងគ្មានរន្ធស្តាប់កាស

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy A8s នៅក្នុងប្រទេសចិន។ នេះគឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុនដែលមានអេក្រង់ Infinity-O display បន្ទះឈីបខ្លាំងក្លា កាមេរ៉ា ៣ គ្រាប់ ម៉េមូរីធំ និងជាស្មាតហ្វូនដំបូងបំផុតត្រកូល Galaxy  ដែលគ្មានរន្ធដោតស្តាប់កាសនោះ។

 image

image

ស្មាតហ្វូន Galaxy A8s មាន ៣ ពណ៌គឺ Gradient Black, Elves Blue និង Aurora Green ហើយកញ្ចក់ខាងក្រោយរបស់វាគឺជា 3D ដែលមានភ្លើងពណ៌ Gradients អាស្រ័យទៅលើពន្លឺដែលចាំងនៅលើស្មាតហ្វូននេះ។ វាប្រើប្រាស់នូវអេក្រង់ Infinity-O display ដែលមានកាមេរ៉ាក្រោមអេក្រង់ និងផ្នែកខាងក្រោមមានរន្ធដោត USB-C port ថែមទៀត។

image

image

Galaxy A8s មានអេក្រង់ទំហំ 6.4-inch display 19.5:9 aspect ratio កម្រិតភាពច្បាស់ 2340 x 1080 បន្ទះឈីប Snapdragon 710 និងរ៉េមទំហំ 6GB/8GB និងម៉េមូរីទំហំ 128GB ។ វាប្រើប្រាស់នូវកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយគឺ 10MP telephoto lens,​ 24MP f/1.7 main sensor និង 5MP f/2.2 sensor ចំនែកកាមេរ៉ាខាងមុខរបស់វាមានទំហំ 24MP sensor ។ ស្មាតហ្វូននេះមានថាមពលថ្ម 3,300mAh និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ៕