ព័ត៌មាន

Galaxy S10 Lite របស់ Samsung នឹងប្រើប្រាស់ពណ៌ផ្តាច់មុខដ៏ស្រស់ស្អាតជាច្រើន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នឹងប្រកាសបង្ហាញស្មាតហ្វូនត្រកូល Galaxy S10 របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Unpacked event នៅក្នុង Mobile World Congress នៅក្នុងទីក្រុង Barcelona នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ។ ស្មាតហ្វូន Galaxy S10 ទាំង ៣ នេះមាន Galaxy S10 Lite, Galaxy S10 និង Galaxy S10+ ។ វាក៏មានប្រភេទមូដែលមួយទៀតដែលជា 5G Galaxy S10 ផងដែរ។

 image

Galaxy S10 Lite នឹងប្រើប្រាស់នូវពណ៌ជាច្រើនដូចគ្នាទៅនឹងស្មាតហ្វូន iPhone XR របស់ក្រុមហ៊ុន Apple ផងដែរ។ Galaxy S10 Lite នឹងមាន ៥ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ស ខៀវ បៃតង និងលឿង។​សម្រាប់ស្មាតហ្វូន Galaxy S10 និង​S10+ នឹងមាន ៤ ពណ៌ប៉ុណ្ណោះគឺខ្មៅ ស ខៀវ និងបៃតង។ សម្រាប់ 5G Galaxy គឺមានតែពណ៌ខ្មៅ និងពណ៌ស។

image

ស្មាតហ្វូន Galaxy S10 Lite (SM-G70F) នឹងមានអេក្រង់ទំហំ 5.8-inch Super-AMOLED screen Quad HD screen resolution និង 18.5:9 aspect ratio ។ វាក៏ប្រើប្រាស់កាមេរ៉ាក្រោមអេក្រង់ផងដែរ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ Galaxy S10 series នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 ឬ Exynos 9820 ។

នៅក្នុងរបាយការណ៍នេះ Samsung នឹងរៀបចំនូវព្រឹត្តិការណ៍ Samsung Unpacked event នៅថ្ងៃទី ២០ ខែកុម្ភៈមុនព្រឹត្តិការណ៍ MWC 2019 ដើម្បីប្រកាសបង្ហាញស្មាតហ្វូនត្រកូល Galaxy S10 Series ។ ព្រឹត្តិការណ៍ MWC 2019 នឹងធ្វើឡើងនៅថ្ងៃទី ២៥ ដល់ ២៨ ខែកុម្ភៈ។ ស្មាតហ្វននេះនឹងដាក់លក់នៅថ្ងៃទី ៨ ខែមីនា៕