ព័ត៌មាន

តើនឹងមានអ្វីប្លែកក្នុងវីដេអូចម្រៀងថ្មីរបស់ ពេជ្រ សោភា ជាមួយពណ៌ថ្មី F9 Jade Green របស់ក្រុមហ៊ុន OPPO?

តារាស្រីកំពុងទទួលភាពល្បីល្បាញពីសំណាក់យុវវ័យជាច្រើនគឺអ្នកនាង​ ពេជ្រ សោភា បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាច្រើនដោយការ Live Video នៅលើផេកផ្លូវការរបស់ខ្លួន ដែលនាងកំពុងធ្វើការថតនូវវីដេអូមួយដែលនិយាយអំពីស្នេហាផ្អែមល្ហែមរបស់នាងនិងតួប្រុស លោក​ ហៃ ប៉ោហុង។​ នៅក្នុងនោះផងដែរអ្នកនាង ពេជ្រ សោភា​ បានបញ្ជាក់ថានាងគឺជានារីម្នាក់ដែលបម្រើការក្នុងហាងកាហ្វេមួយកន្លែង និងបានលួចស្រលាញ់តួប្រុសដែលជាភ្ញៀវមកហាងកាហ្វេនោះជាប្រចាំ។

image

តាមរយៈការ Live Video នេះអាចឱ្យទស្សនិកជនជាច្រើនដឹងថាអ្នកនាងនឹងមានវីដេអូពិសេសថ្មីមួយឆាប់ៗនេះរបស់ក្រុមហ៊ុន OPPO។ យ៉ាងណាមិញយើងបានដឹងរួចមកហើយអំពីបទចម្រៀងរបស់អ្នកនាង ពេជ្រ សោភា បានផូសត៍នៅលើផេកហ្វេសប៊ុកផ្លូវការក៏ដូចជា YouTube Channel របស់ក្រុមហ៊ុនOPPO កាលពីមួយឆ្នាំមុន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ និងបានជំរុញឱ្យផលិតផល OPPO មានការគាំទ្រកាន់តែច្រើនថែមទៀតផង។

image

គួររំឭកឡើងវិញផងដែរនូវបទចម្រៀងដែលទទួលបានការគាំទ្រខ្លាំងកាលពីឆ្នាំមុនរបស់ក្រុមហ៊ុន OPPOនោះគឺបទ “មិត្ត១០០ឆ្នាំ” និងបទ “លើសពីមិត្ត១០០ឆ្នាំ” ជាបទបែបសាច់រឿងស្នេហាបែបយុវវ័យផ្អែមល្ហែមរវាងអ្នកនាង​ ពេជ្រ សោភា និងតួប្រុស លោក​ ឆឹម សក្កដា។

ដោយឡែកក្រុមហ៊ុន OPPO ក៏ទើបតែចេញលក់ពណ៌ថ្មីរបស់ម៉ូដែល OPPO F9 គឺពណ៌ Jade Green ថ្មីៗនេះផងដែរនៅលើទីផ្សារ ដោយ F9 Jade Green នោះនឹងមានក្នុងវីដេអូដែលអ្នកនាង ពេជ្រ សោភា បានថតផងដែរ។ បើទោះជាសាច់រឿងមិនទាន់បានដឹងទាំងអស់ថាយ៉ាងណា ប៉ុន្តែទស្សនិកជនជាច្រើនកំពុងទន្ទឹងរង់ចាំទស្សនាវីឌីអូនោះ អ្នកនាងពេជ្រ សោភាក៏បាននិយាយថានឹងផូសត៍ឆាប់ៗនេះលើផេកផ្លូវការរបស់ក្រុមហ៊ុន OPPO គឺមុនថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ។ ហើយនេះក៏អាចបញ្ជាក់បានថាក្រុមហ៊ុន OPPO ធ្វើវីដេអូនេះសម្រាប់ជាកាដូឆ្នាំថ្មី 2019 ដល់អតិថិជនរបស់ខ្លួន ក៏ដូចជាចង់បង្ហាញវត្តមានពណ៌ថ្មីរបស់ OPPO F9 គឺពណ៌ Jade Green ដែលជាពណ៌មានចំនួនកំណត់ (Limited Edition)។

តាមដានទាំងអស់គ្នាឆាប់ៗនេះ នូវវីដេអូរបស់អ្នកនាង ពេជ្រ សោភា លើផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ថានឹងមានអ្វីប្លែក មានអ្វីពិសេសរវាងស្នេហារបស់អ្នកបម្រើការងារក្នុងហាងកាហ្វេ និងបុរសសង្ហានោះ។ សូមទស្សនាការឡាយវីដេអូរបស់អ្នកនាងពេជ្រ សោភា៖