ព័ត៌មាន

OSMO POCKET ឧបករណ៍ថតរូបភាពដ៏ឆ្លាតវៃងាយស្រួលក្នុងការដាក់តាមខ្លួន

តើលោកអ្នកចង់ធ្វើការថតរូបភាព វីដេអូដ៏អស្ចារ្យដែលជាការចងចាំបំភ្លេចមិនបានរបស់អ្នកនោះទេ? សម្រាប់កាមេរ៉ា DJI 3-axis stabilized handheld camera គឺមានការរចនារូបរាងជាមួយនឹងភាពស្រស់ស្អាត និងប្រណិតបំផុតនៅក្នុងការប្រើប្រាស់ ហើយវាវាមានរូបរាងតូចច្រឡឹង និងងាយស្រួលដាក់នៅក្នុងហោប៉ាវថែមទៀតផង។ ឧបករណ៍ដ៏អស្ចារ្យនេះមានឈ្មោះហៅថា​ Osmo Pocket ដែលអាចធ្វើការថតរូបភាពបានយ៉ាងស្រស់ស្អាត។ ជាមួយនឹងកាមេរ៉ា Osmo Pocket អ្នកអាចធ្វើការផ្តិតរូបភាពបានយ៉ាងងាយស្រួល និងការចែករំលែកបានគ្រប់ទីកន្លែងថែមទៀត។

 image

រូបរាងតូចប្រណិត និងការដំណើរការយ៉ាងរលូន

Osmo Pocket គឺជាឧបករណ៍ដែលប្រើប្រាស់ជាមួយនឹង 3-axis mechanical handheld gimbal តូចបំផុតរបស់ក្រុមហ៊ុន DJI ដែលងាយស្រួលនៅក្នុងការរក្សាលំនឹង និងការប្រើប្រាស់ផងដែរ។ លោកអ្នកអាចប្រើប្រាស់កាមេរ៉ានេះសម្រាប់ការដើរថតបានយ៉ាងល្អឥតខ្ចោះ ហើយអ្នកអាចធ្វើការបង្កើតនូវទស្សនីយភាពដ៏អស្ចារ្យជាច្រើនថែមទៀតផង។ កាមេរ៉ានេះភ្ជាប់ជាមួយនឹងមុខងារ Gimbal Stabilization, Electronic Stabilization និង Optical Image Stabilization ។

image

ការប្រើប្រាស់នូវ Tools ដ៏មានអនុភាពខ្លាំងក្លាលើសពីការរំពឹងទុក

សម្រាប់ឧបករណ៍ Osmo Pocket នេះអាចធ្វើការប្រែក្លាយនូវទស្សនីយភាពដ៏ស្រស់ស្អាតនៅជុំវិញខ្លួនរបស់អ្នកទៅជារូបភាពដ៏អស្ចារ្យជាច្រើនដែលអ្នកនឹកស្មានមិនដល់នោះទេ។ វាអាចធ្វើការថតរូបភាពយ៉ាងស្រស់ស្អាតនៅក្នុងកម្រិតមួយដែលច្បាស់បំផុតជាមួយនឹងសេនស័រទំហំ 1/2.3-inch sensor, 80° FOV និង f/2.0 aperture ។ កាមេរ៉ានេះអាចធ្វើការថតវីដេអូនៅក្នុងកម្រិត 4K/60fps ជាមួយនឹងល្បឿន 100 Mbps និងការថតរូបភាពជាមួយនឹងកាមេរ៉ាទំហំ 12MP ដែលមានទំហំភិចសែល 1.55 μm ដែលអាចផ្តិតរូបភាពល្អលើសពីការនឹកស្មាន។

image

Mechanical Gimbal

ក្រុមវិស្វកររបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះបានធ្វើការអភិវឌ្ឍទៅលើដំណើរការនៃការប្រើប្រាស់នូវ 3-axis gimbal ដ៏តូចបំផុតមួយនេះនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន DJI ។ វានឹងជួយរក្សាទៅលើលំនឹងនៃរូបភាពបានល្អបំផុត។

image

ប្រព័ន្ធត្រជាក់គ្មានសំលេងរំខាន (Noiseless Cooling System)

ជាមួយនឹងការដំណើរការនូវប្រព័ន្ធម៉ាស៊ីនស្ងាត់ ឧបករណ៍ Osmo Pocket នេះភ្ជាប់ជាមួយនឹងដំណោះស្រាយទៅលើប្រព័ន្ធត្រជាក់ដែលអាចកាត់បន្ថយទៅលើកម្តៅដែលកើតមានឡើងនៅលើឧបករណ៍មួយនេះ ហើយវាធ្វើឱ្យការប្រតិបត្តិការងារគឺរលូនបំផុត។

image

ការរចនារូបរាងជាមួយនឹងភាពឆ្លាតវៃបំផុតក្នុងការប្រើប្រាស់

Osmo Pocket​ មិនគ្រាន់តែជាឧបករណ៍ដែលជួយលោកអ្នកក្នុងការថតរូបភាពច្បាស់ទៅតាមចិត្តនោះទេ ប៉ុន្តែវាអាចធ្វើការផ្តិតនូវវីដេអូកម្រិតដូចកុនថែមទៀត។ វាក៏អាចចូលទៅប្រើប្រាស់នូវមុខងារសំខាន់ៗជាច្រើនដូចជា FPV, NightShot, ActiveTrack, Motionlapse និង 3×3 Panorama ផងដែរ ហើយមុខងារទាំងនេះគឺមិនទាន់មានប្រើប្រាស់នៅលើស្មាតហ្វូននៅឡើយទេ។

Mimo: My Moment

ឧបករណ៍ Osmo Pocket​ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់គ្រប់រូបជាមួយនឹងការប្រាប់អំពីរឿងរ៉ាវជាច្រើនរបស់អ្នក ហើយនេះគឺជាអ្វីដែលនាំអោយមានការកើតឡើងនៃ DJI Mimo ។ នេះគឺជា​Apps មួយដែលមានភ្ជាប់ជាមួយនឹង editing tools, templates និងអាចចូលទៅកាន់ content-sharing សម្រាប់ធ្វើការចែករំលែកនូវវីដេអូទាំងអស់នេះថែមទៀត។

មុខងារ Story mode

Story mode គឺជាមុខងារនៃការច្របាច់បញ្ចូលគ្នានៃមុខងារ preset shooting patterns និង camera motions ដែលជួយលោកអ្នកក្នុងការបង្កើតនូវវីដេអូដែលមានកម្រិតគុណភាពអស្ចារ្យបំផុតនៅក្នងការទស្សនាទៅតាមចិត្តរបស់អ្នកប្រើប្រាស់នោះ។ វាគឺមានការរចនាភ្ជាប់ជាមួយនឹង Filters និង​Soundtracks ផ្តាច់មុខសម្រាប់ធ្វើការកែប្រែទៅលើវីដេអូរបស់អ្នក។ DJI Mimo នេះគឺជាដៃគូសហការដែលអនុញ្ញាតឱ្យអ្នកថត កែប្រែ និងចែករំលែកនូវរូបភាពដ៏អស្ចារ្យទាំងនោះបាន។

ការបំពាក់នូវមុខងារកម្រិតខ្ពស់

ឧបករណ៍​ Osmo Pocket នេះក៏មានការពង្រឹងទៅលើបទពិសោធន៍នៃការថតរូបភាពដ៏អស្ចារ្យជាមួយនឹងមុខងារកម្រិតខ្ពស់ និងការកែប្រែដោយខ្លួនឯងតែម្តង។ សម្រាប់ Pro mode អនុញ្ញាតឱ្យអ្នកធ្វើការកែប្រែទៅលើប៉ារ៉ាមែត្រនៃកាមេរ៉ាដូចជា aperture, ISO, និង shutter speed ។​វាអាចធ្វើការថតរូបភាពកម្រិត RAW format និងវីដេអូកម្រិត D-Cinelike ជាមួយនឹងភាពម៉ត់ស្រស់ស្អាតបំផុត។

Robust Editing Suite

DJI Mimo ត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទដែលចង់ពង្រឹងទៅលើវីដេអូ Content របស់ពួកគេជាមួយនឹងភាពជាអាជីពតែម្តង។ សម្រាប់ My Story អនុញ្ញាតឱ្យអ្នកធ្វើការកែប្រែទៅលើ templates, filters, music, និង watermark stickers បានទៅតាមចិត្តរបស់អ្នក៕

លក្ខណៈសម្បត្តិរបស់ OSMO POCKET

ព័ត៌មានទូទៅ

វិមាត្រ

121.9×36.9×28.6 mm

ទម្ងន់

116 g

ប្រព័ន្ធកាមេរ៉ា

សេនស័រ

1/2.3” CMOS
Effective pixels: 12M

Lens

FOV: 80° F2.0

កម្រិតចម្ងាយនៃ ISO Range

រូបភាព: 100-3200
វីដេអូ: 100-3200

ល្បឿន Shutter Speed

8s-1/8000s

ទំហំរូបភាពធំបំផុត

4000×3000 pixels

មុខងារនៃការថតរូបភាព Photography Modes

Single Shot, Panorama, Timelapse, Motionlapse

កម្រិតភាពច្បាស់នៃវីដេអូ

4K Ultra HD: 3840 x 2160 24/25/30/48/50/60p
FHD: 1920 x 1080 24/25/30/48/50/60/120p

មុខងារ Modes នៃការថតវីដេអូ

Auto; Slow Motion

កម្រិតវីដេអូធំបំផុត

100 Mbps

ការទ្រទ្រង់ទៅលើ File Formats

FAT32 (≤32 GB), exFAT (≥64 GB)

រូបភាព Formats

JPEG/JPEG+DNG

វីដេអូ Formats

MP4/MOV (MPEG-4 AVC/H.264)

ការទ្រទ្រង់នូវ SD Cards

microSD (Max. Capacity: 256 GB)

Audio Output

48 KHz AAC

ថាមពលថ្ម

ប្រភេទថ្ម

LiPo

ទំហំ

875 mAh

កម្លាំង

6.738 Wh

វ៉ុល

7.7 V

សីតុណ្ហភាព

0°-40° C (32°-104° F)

រយៈពេលប្រើប្រាស់

140 mins

រយៈពេលបញ្ចូលថ្ម

73 mins