ព័ត៌មាន

របៀបដំឡើង​ Android Studio និងចាប់ផ្តើម​ Project ដំបូងរបស់អ្នក

ធ្លាប់ស្គាល់ Android Studio ពីមុនមកទេ ? តើអ្នកមានបំណង ចង់បង្កើតរបស់ថ្មីដែលជារបស់អ្នក​ទេ ធ្លាប់ចង់ក្លាយជាអ្នក​ បង្កើតកម្មវិធី​ទូសព្ទដែ​ររឺទេ ?

ដើម្បីចាប់ផ្តើមបាន​ អ្នកត្រូវតែដឹង រឺ មកស្គាល់ពី​ Requirement ខ្លះៗ ពីការរៀបចំ​ Environment និង Tool ក្នុងការ ចាប់ផ្តើម​ បង្កើត Mobile App របស់អ្នក ។

 ងត្រូវ Install កម្មវិធីមួយចំនួនដូចជា​ : Android Studio , Android software development kit (SDK) នឹង Java Development Kit (JDK).

តោះចាប់ផ្តើម​ ជំហាន និងតាមដំណាក់កាល ជាមួយគ្នា ……

១ ទាញយក files សំរាប់ Install

ត្រូវចាំថាដើម្បី សរសេរកូត​ Java នៅក្នុងម៉ាសុីន​កុំព្យូទ័ររបស់អ្នកបាន​ យើងត្រូវតែ Download Java Development Kit ជាមុនសិន ។ ត្រូវ Install JDK ជាមុនសិន បន្ទាប់មកយើង​អាច​ Install Android Studio ។ សំរាប់ការដំឡើង​ JDK អ្នកត្រូវពិនិត្យ Vesion និង​ Requirement អោយបានត្រឹមត្រូវជាមួយម៉ាសុីនកុំព្យូទ័រ Operation System (OS) រឺ Processor របស់អ្នក​​​ ឧទាហរណ៏ (X32,x64..)

ចុចទីនេះ​ដើម្បីទៅកាន់ Download File ។

image

២ ដំឡើង​ Android Studio

វាមិនជាបញ្ហាលំបាក រឺ មានឧបសគ្គ អ្វី​ទេ​ ក្នុងការដំលើង​ Android Studio នឹង Compenent មួយចំនួនទេ​ ។ បុន្តែ​ អ្នកត្រូវចាំថា យើងនិងមិនអាចធ្វើ​ អ្វីបានទេ បើសិនជា អ្នកមិនបានដំលើង Java ។ នៅពេលដែលមាន Java នៅក្នុង កុំព្យទ័ររបស់អ្នក​ យើងនិង កាត់បន្ថយជំហានមួយចំនួនក្នុងការដំឡើង​ ដោយអ្នកគ្រាន់តែ​ ចុច Next Next តាមជំហាននីមួយ ៗ

ជាទូទៅ នៅពេលអ្នកដំឡើងតាមជំហានចប់ វានិងបង្កើ File នៅក្នុង AppDataLocal

image

ការ Install គឺងាយស្រួល និងមិនមានការលំបាកអ្វីទេ បុន្តែ អ្នកនិងត្រូវចំណាយពេលរងចាំ ​យូរបន្តិច អាស្រ័យតាម Internet របស់អ្នក ក្នុងការ Download File Install និង ទាញយក Compenent មួយចំនួន នៅពេលដំណើរការដំឡើង ។

Welcome to Android Studio ចាប់ផ្តើម Project ដំបូងរបស់អ្នក ឥលូវនេះ

បន្ទាប់ពីការដំលើង រួចរាល់ អ្នកអាចចាប់ផ្តើម Project របស់អ្នកបានហើយនៅពេលនេះ ….

១ ដាក់ឈ្មោះ Project របស់អ្នក

ដើម្បីដាក់ឈ្នោះ អ្នកត្រូវ ចុច លើផ្នែកខាងឆ្វេង និង លើបំផុត ដែល មាន File > New > New Project អ្នកនិងឃើញមានផ្ទាំងមួយចេញមកដើម្បីអោយអ្នកបំពេញឈ្នោះ Project របស់អ្នក ឧទាហរណ៏​ Calculator , Puzzle , Bill Software……….

២ Targeting និងសំរាប់ជំនាន់ នៃប្រព័ន្ធប្រតិបត្តការរបស់ Android version

បន្ទាប់ពីដាក់ឈ្មោះ វានិង សួរអ្នក អំពី ជំនាន់ប្រព័ន្ធប្រតិបត្តការទាបបំផុតរបស់ អ្នកដែលអ្នកចង់អោយ App របស់អ្នកអាចដំណើរការបាន ។

image

៣ ជ្រើសរើសប្រភេទ activity

App ដំណើរការឡើងដោយបន្តុំ Activities ច្រើន រឹតិចអាស្រ័យលើ App របស់អ្នក ។ ជាទូទៅគឺការផ្លាស់ប្តូមុខមាត់ រឺសកម្មភាពទាំងឡាយ សុទ្ធតែជា Activities ទាំងអស់ វាជា UI (user interface) សំរាប់បង្ហាញទៅដល់អ្នកប្រើប្រាស់ ។ អ្នកក៏អាច Add វានៅពេលក្រោយក៏បានដែរ ឥលូវ អ្នកអាចជ្រើសរើសមួយក្នុងចំណោមទាំងអស់ Basic Activities ។

image

៤ ដាក់ឈ្មោះ activity

ចុច Next អ្នកនិងឃើញផ្ទាំង មួយចេញមក សំរាប់អោយអ្នកដាក់ ឈ្មោះ Activities របស់អ្នក និងជាមួយ Layout File ដែលសំរាប់បង្ហាញមុខមាត់ App របស់អ្នក , Activities file គឺបង្កើតឡើងដោយ Java និង មាន Extension “.java” ខណ: ពេលដែល Layout File មាន Extension “.xml” ។ បើសិនជា Project របស់អ្នកធំ អ្នក និង មាន Activities និង Layout ច្រើនខុសៗគ្នា និងមានឈ្មោះផ្សេង ៗ ជាច្រើន ។ វានិងអាចធ្វើអោយអ្នកមានការច្រលំគ្នាបាន ដូចនេះ គួរចងចាំនិងធ្វើការ រៀបចំទៅតាប Structure របស់អ្នកអោយមានសណ្តាប់ធ្នាប់ សំរាប់ខ្លួនអ្នក ។

image

File Layout និងចូលទៅ Store ជាមួយ resources folder របស់អ្នក ។ អ្នកអាចដាក់ឈ្នោះ ជា Defult សិនបាន បន្ទាប់មកទៀតអ្នកគ្រាន់តែចុច Next …

ជ័យយោ…….អបអរសាទរ អ្នកនិងឃើញ ពីរូប របស់ Project របស់អ្នកហើយ

សំរាប់ Programmer ការសរសេរ App ដំបូងគេតែងតែដាក់ ឈ្មោះ រឺ សរសេរអោយចេញ Output “Hello World ! ” វាគ្រាន់តែជាពាក្យដែលអ្នកសរសេរ Code ដំបូងចូលចិត្តប្រើ ដំណាង តេស្ត App តែប៉ុនណោះ

image

អ្នកនិងត្រូវ តេស្តនិងស្វែងយល់ ជាច្រើនទៀតចំពោះការប្រើប្រាស់ Tool ដូចជា ដាក Label , button, ImageView, GridView………..

តែកុំបារម្មណ៏ អ្នក និងអាចចាប់ផ្តើមរៀន ពីវាបន្តិចម្តង ៗ ។