ព័ត៌មាន

Samsung’s 2019 SmartTVs អាចប្រើប្រាស់ជាមួយនឹង Mouse និង Keyboard

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវមុខងារថ្មីជាច្រើនរបស់ខ្លួនសម្រាប់ទូរទស្សន៍ 2019 TVs ដែលអ្នកប្រើប្រាស់អាចប្រើជាមួយនឹងឧបករណ៍ជាច្រើន។ ជាមួយនឹងមុខងារ Remote Access អាចភ្ជាប់ទៅកាន់ accessories ជាច្រើនដូចជា Mouse និង​ Keyboard ។

 image

សម្រាប់មុខងារ Remote Access នេះនឹងដំណើរការនៅលើគ្រប់ទីកន្លែងនៅលើពិភពលោកជាមួយនឹងការសហការជាមួយនឹងក្រុមហ៊ុន VMware ទៅលើរចនាសម្ព័ន្ធ virtual desktop របស់ខ្លួន។ VMware, Inc. គឺជាក្រុមហ៊ុនកុលបុត្រសម្ព័ន្ធរបស់ Dell Technologies ដែលផ្តល់នូវ cloud computing និង platform virtualization software និងសេវាកម្មជាច្រើន។

image

បច្ចេកវិទ្យានេះអនុញ្ញាតអោយមនុស្សជាច្រើនអាចធ្វើការចូលទៅកាន់ desktop របស់ពួកគេបានគ្រប់ទីកន្លែងដោយសារតែទិន្នន័យរក្សាទុកនៅលើ Server នោះ។ ដំណោះស្រាយរបស់ Samsung អាចអោយមនុស្សជាច្រើនលេងហ្គេមដោយមិនចាំបាច់ប្រើប្រាស់នូវខ្សែ HDMI នៅលើ TV ទៀតនោះទេ៕