ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung អាចនឹងបញ្ចេញនូវស្បែកជើង Smart Sports Shoes នៅ CES 2019

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ដែលធ្វើការជាមួយនឹងក្រុមហ៊ុនថែរក្សាសុខាពសម្រាប់ការផលិតនូវផលិតផលសុខភាពជាច្រើនពេលនេះគឺរួចរាល់សម្រាប់គម្រោងរបស់ខ្លួនជាមួយនឹងផលិតផលថ្មីគឺ Smart Sports Shoes ដែលត្រៀមក្នុងការដាក់បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Consumer Electronics Show 2019 នៅក្នុងទីក្រុង Las Vegas ។

 image

ស្បែកជើងនេះប្រើប្រាស់នូវសេនស័រជាច្រើនល្អបំផុតសម្រាប់អត្តពលិកដែលជួយអោយពួកគេយកឈ្នះសម្រាប់ការប្រកួតបាន។ នៅដើមឆ្នាំនេះ នៅក្នុងខែសីហា Samsung C & T Corporation ក៏ស្នើសុំនូវប៉ាតង់ពីរនៅការិយាល័យប៉ាតង់របស់កូរ៉េហើយទើបតែអនុម័តនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៨ នេះ។ ប៉ាតង់នេះគឺពាក់ព័ន្ធជាមួយនឹងស្បែកជើងកីឡា និងការប្រើប្រាស់នូវសេនស័រនៅខាងក្រោយ។ ស្បែកជើងនេះផលិតពីស្បែកជាមួយនឹងបច្ចេកវិទ្យាថ្មីៗ។

image

Salted Venture ក៏ធ្លាប់ប្រកាសបង្ហាញនូវស្បែកជើង Smart Shoes កាលពីពីរឆ្នាំមុននេះនៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) 2016 ផងដែរ។ វាអាចភ្ជាប់ជាមួយនឹងស្មាតហ្វូន និងល្អបំផុតសម្រាប់អ្នកវាយកូនហ្គោល។ Samsung smart sports shoes ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាឆ្លាតវៃ Artificial Intelligence ថែមទៀតផង៕