ព័ត៌មាន

OPPO បានត្រៀមទឹកប្រាក់ ប្រមាណ 1.43 ពាន់លាន ដុល្លាអាមេរិក សម្រាប់ចំណាយក្នុងគម្រោងសិក្សាស្រាវជ្រាវនិង អភិវឌ្ឍន៌ (R&D) ទៅលើផលិតផលរបស់ខ្លួន សម្រាប់ឆ្នាំ ២០១៩

នៅក្នុងកម្មវិធី តាំងពិព័រណ៍បច្ចេកវិជ្ជា​របស់ក្រុមហ៊ុន OPPO នៅទីក្រុងសិនជិន កាលពីកន្លងទៅថ្មីៗនេះ លោក Tony Chen ​ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន OPPO​បានប្រកាសជាផ្លូវការ ថា​ ក្រុមហ៊ុនរបស់លោក បានត្រៀមរួចជាស្រេច ក្នុងការវិនិយោគ ទឹកប្រាក់ ប្រមាណ ១.៤៣ ពាន់លានដុល្លាអាមេរិក  ក្នុងគម្រោង សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ទៅលើផលិតផលបច្ចេកវិជ្ជា សម្រាប់ក្នុងឆ្នាំ ២០១៩ នេះ ។ ចំនួនទឹកប្រាក់នេះគឺ ថាបាន កើនឡើង រហូតដល់ ១៥០ភាគរយ ជាបន្តបន្ទាប់បើធៀបនឹងឆ្នាំកន្លងៗមក ។

image

ជាមួយនឹង ការកើនឡើងនៃទឹកប្រាក់សម្រាប់ប្រើប្រាស់ក្នុងគម្រោងនេះ ក្រុមហ៊ុន OPPO នឹង ធ្វើការអភិវឌ្ឍន៍រួមបញ្ចូលនូវផ្នែកផ្គត់ផ្គង់ ដោយបង្កើនឡើងនូវក្រុមជំនាញពិសេសៗក្នុងការធ្វើឲ្យប្រសើរឡើង ដើម្បីអភិវឌ្ឍន៍សមត្ថភាពខាងផ្នែកបច្ចេកវិជ្ជា។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន OPPO នឹងធ្វើការអភិវឌ្ឍន៍បន្ថែមនូវបច្ចេកវិជ្ជា AI ទៅលើផលិតផល ស្មាតហ្វូនរបស់ខ្លួន ក៏ដូចជា នាឡិកា វៃឆ្លាត (Smart watch) និង គ្រឿងបច្ចេកវិជ្ជា សម្រាប់ប្រើក្នុងផ្ទះ (Smart Home) ដើម្បី ឆ្លើយតបនឹងតម្រូវការកើនឡើង របស់អតិថជន នៅក្នុង​យុគវសម័យបច្ចេកវិជ្ជា (IOT) ។ ចំណុចធំៗ ៣​ដែលបានលើកឡើងនៅក្នុងគម្រោង សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍មានដូចជា៖

1- 5G និន្នាការមួយដែល OPPO ត្រូវតែផ្តោតការយកចិត្តទុកដាក់

5G ជានិន្នាការមួយដែល OPPO ត្រូវតែផ្តោតការយកចិត្តទុកដាក់។ លោក Tony Chen បានលើកឡើងថា បន្ថែមពីការខិតខំប្រឹងប្រែងដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលអាចប្រើប្រាស់ប្រព័ន្ធ 5G ដំបូងគេបង្អស់ ក្រុមហ៊ុន OPPO បានសិក្សាស្វែងរក App ដែលប្រើប្រាស់នៅក្នុងជំនាន់ 5G + ហើយចុងក្រោយនឹងកំណត់ពីតម្លៃនៃ 5G “។ ក្រុមហ៊ុន OPPO នឹងបញ្ចូលប្រព័ន្ធ 5G យ៉ាងពេញលេញជាមួយកម្មវិធី និងការយល់ដឹងរបស់អ្នកប្រើប្រាស់ ហើយបន្តការច្នៃប្រឌិតដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ដ៏ចាំបាច់ ដែលងាកទៅរកភាពងាយស្រួល និងទំនើប” ។

 image

2-អត្ថប្រយោជន៍នៃបច្ចេកវិជ្ជា AI  បានដឹងនៅក្នុងសម័យប្រព័ន្ធ 5G

ក្រុមហ៊ុន OPPO បានអនុវត្តបច្ចេកវិជ្ជា AI នៅទូទាំងកម្មវិធីជាច្រើន រួមមានដូចជា ការថតរូបភាព បច្ចេកវិជ្ជាដោះសារតាមផ្ទៃមុខ និងតាមរយៈស្នាមក្រយ៉ៅដៃ ដែលត្រូវភ្ជាប់ជាមួយកម្មវិធី AI ដែលមកជាមួយនឹងកម្មវិធី Beauty Camera, កម្មវិធីកែពន្លឺរូបថត 3D, និងកម្មវិធីឆ្លាតវៃជាច្រើនទៀត ។ អត្ថប្រយោជន៍ដែលបានមកពីបច្ចេកវិជ្ជា AI នឹងទទួលបានពិតប្រាកដនៅក្នុងសម័យប្រព័ន្ធ 5G។  លោក Tony Chen បានបន្ថែមថា នាពេលអនាគតស្មាតហ្វូននឹងក្លាយជាជំនួយការផ្ទាល់ខ្លួន ហើយនេះជាអ្វីដែលក្រុមហ៊ុន OPPO ពិតប្រាកដជាអាចធ្វើទៅបាន។ ស្មាតហ្វូនគឺជាឧបករណ៍ដ៏ល្អបំផុតមួយសម្រាប់បច្ចេកវិជ្ជា  AI ប៉ុន្តែវាមានផ្នែកជាច្រើនទៀតសម្រាប់ធ្វើការកែលំអឲ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុន OPPO នឹងប្រកាន់ខ្ជាប់យ៉ាងសកម្មនូវការច្នៃប្រឌិតលើបច្ចេកវិជ្ជា  AI ខណៈពេលដែលក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ ទៅលើធនធានដើម្បីធ្វើឲ្យបច្ចេកវិជ្ជានេះ​មានភាពកាន់តែទំនើប។

 image

3-ការរួមបញ្ចូលបច្ចេកវិជ្ជាសិល្បៈនិងមនុស្សជាតិនៅក្នុងឧបករណ៍ឆ្លាតវៃ

នៅចុងក្រោយ លោក Tony Chen បានលើកឡើងថា ក្រុមហ៊ុន  OPPO បានប្តេជ្ញាក្លាយជាអ្នកដឹកនាំនៅក្នុងសម័យមួយដែលបច្ចេកវិជ្ជា 5G, AI និង IoT ត្រូវបានអនុវត្តទូលំទូលាយ។នាពេលអនាគត OPPO នឹងរួមបញ្ចូលការច្នៃប្រឌិតបច្ចេកវិជ្ជាពេញលេញជាមួយសិល្បៈនិងមនុស្សជាតិ ដើម្បីអភិវឌ្ឍឧបករណ៍ឆ្លាតវៃ និងគ្រឿងបច្ចេកវិជ្ជា សម្រាប់ប្រើក្នុងផ្ទះ (Smart Home) ជាមួយទូរស័ព្ទស្មាតហ្វូន និងបំពេញបេសកកម្ម ដើម្បីបន្តបំពេញតម្រូវការតាមការរំពឹងទុករបស់ប្រជាជនសម្រាប់ជីវិតល្អប្រសើរជាងមុន “។

 ក្រុមហ៊ុន OPPO តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ R & D ​ នៅក្នុងវិស័យបច្ចេកវិជ្ជាឈានមុខ និងធ្វើឡើងសម្រាប់អនាគតដោយផ្អែកលើការយល់ដឹងទាំងនោះ។ ពិព័រណ៍បច្ចេកវិជ្ជា OPPO រយៈពេល 2 ថ្ងៃរួមមានវេទិកាចំនួន 4 សំខាន់ៗគឺ AI, Big Data, Cloud+ IoT, 5G និងកន្លែងពិព័រណ៍ចំនួន 12 ដែលគ្របដណ្តប់លើគម្រោងជាង 80 ទៀតផងដែរ ។

image

អំពីក្រុមហ៊ុន OPPO

OPPO គឺជាម៉ាកទូរស័ព្ទកាមេរ៉ាដែលទទួលបានភាពពេញនិយមពី មនុស្សវ័យក្មេងជាច្រើននាក់នៅជុំវិញពិភពលោក។ ក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះក្រុមហ៊ុន OPPO បានផ្តោតការយកចិត្តទុកដាក់លើការផលិតទូរស័ព្ទកាមេរ៉ាស្របពេលដែលមានការច្នៃប្រឌិតលើបច្ចេកវិជ្ជាថតរូបតាមទូរស័ព្ទដៃ។ OPPO បានចាប់ផ្តើមសម័យនៃការថតរូប សេលហ្វី ដ៏ស្រស់ស្អាតបំផុត និងជាម៉ាកដំបូងដែលដាក់លក់ស្មាតហ្វូនដែលមានកាមេរ៉ាមុខ 5MP និង 16MP ។ OPPO ក៏ជាយីហោដំបូងបង្អស់ដែលណែនាំអំពីកាមេរ៉ាដែលអាចបង្វិលត្រលប់ដែលមានលក្ខណៈពិសេស Ultra HD និងបច្ចេកវិទ្យា 5x Dual Camera Zoom ។ F ស៊េរី Selfie Expert  របស់ក្រុមហ៊ុន OPPO ដែលបានបើកដំណើរការនៅឆ្នាំ 2016 បានជំរុញនូវការវិវត្តរបស់ OPPO នៅក្នុងវិស័យឧស្សាហកម្មស្មាតហ្វូន។

យោងតាម ​​IDC បានឱ្យដឹងថានៅឆ្នាំ 2016 OPPO ត្រូវបានជាប់ចំណាត់ថ្នាក់ជាស្មាតហ្វូនលេខ 4 ទូទាំងពិភពលោក។ ហើយថ្ងៃនេះ OPPO ផ្តល់ជូននូវបទពិសោធន៍ថតរូបស្មាតហ្វូនដ៏ល្អឥតខ្ចោះដល់យុវវ័យជាង 100 លាននាក់នៅជុំវិញពិភពលោក។