ព័ត៌មាន

Wow! ក្រុមហ៊ុន AOSMARK ផ្តល់ចំណាត់ថ្នាក់ដល់ក្រុមហ៊ុន NOKIA MOBILE ជាក្រុមហ៊ុនចែកចាយល្អបំផុតចំណាត់ថ្នាក់លេខ ៣ សម្រាប់ការ Updates!

ប្រសិនបើអ្នកជាអ្នកដែលចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យា និងប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននោះ អ្នកប្រហែលជាលឺអំពី DxOMark  ដែលជាក្រុមហ៊ុនមួយចាត់ចំណាត់ថ្នាក់ទៅលើស្មាតហ្វូនជាច្រើនផ្អែកទៅលើសមត្ថភាពនៃកាមេរ៉ារបស់វា។ នៅក្នុងខណៈពេលនេះ វេបសាយស្រដៀងគ្នាដែលមានឈ្មោះថា AOSMark  កំពុងតែចាត់ចំណាត់ថ្នាក់ទៅលើស្មាតហ្វូនជាច្រើន និងក្រុមហ៊ុនចែកចាយស្មាតហ្វូននៅក្នុងផ្នែក Updates ទៅលើកម្មវិធី Software របស់វា។

 image

សេវាកម្មនេះគឺថ្មី ប៉ុន្តែវាពិតជាល្អដែលយើងបានដឹងអំពីរឿងនេះ។ ប្រសិនបើយើងនិយាយអំពីការ Update នោះ វាក៏មានការផ្លាស់ប្តូរនូវ API Version ខណៈពេលដែលការ Updates តូចៗ និងផ្នែកសុវត្ថិភាពគឺមិនមានការរាប់បញ្ចូលនៅក្នុងនេះនោះទេ។

វាពិតជាអស្ចារ្យមែនទែនដែលពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ជាប់ចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីក្រុមហ៊ុន Google និង​OnePlus ជាមួយនឹងពិន្ទុ 1.82 ដែលមានន័យថា ស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នឹងទទួលបាននូវការ Update ជាមធ្យម 1.82 ដងរបស់វា។ ដូចនេះ សម្រាប់ស្មាតហ្វូន Nokia ថ្នាក់ទាបយ៉ាងហោចណាស់ក៏ទទួលបានការ Update ទៅលើប្រព័ន្ធទាំងមូលម្តងផងដែរ។

image

សម្រាប់លទ្ធផលរបស់ក្រុមហ៊ុន HMD គឺពិតជាល្អមែនទែន! នៅឆ្នាំក្រោយនេះ ស្មាតហ្វូនជំនាន់ដំបូងបំផុតរបស់ក្រុមហ៊ុន Nokia នឹងមានរយៈពេល ២ ឆ្នាំ ហើយវានឹងមានការ Update ម្តងទៀត ហើយវានៅតែមានការអាប់ដេតទៅលើប្រព័ន្ធសុវត្ថិភាពពេញមួយឆ្នាំផងដែរ ប៉ុន្តែ AOSMark  មិនរាប់បញ្ចូលសម្រាប់ការអាប់ដេតនេះនោះទេ។ សម្រាប់ស្មាតហ្វូន Nokia ទាំងអស់គឺនៅមានអាយុនៅតិចនៅឡើយទេ ហើយក្រុមហ៊ុន HMD នៅមានពេលវេលាក្នុងការពង្រឹងសមត្ថភាពបន្ថែមទៀតទៅលើពិន្ទុនេះជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android Oreo នៅលើស្មាតហ្វូន Nokia 2 និង Android Pie  នៅលើស្មាតហ្វូន Nokia 8 Sirocco, 5, 6, 5.1, 3, 3.1, 1, 2.1  និង 3.1 Plus ។ អ្នកអាចឆែកមើលបានពេញលេញនៅក្នុងបញ្ជីរបស់ AOSMark.com ៕