ព័ត៌មាន

JERRYRIGEVERYTHING: NOKIA 7 PLUS គឺជាស្មាតហ្វូនធន់រឹងមាំខ្លាំងជាងគេបំផុត និងងាយជួសជុលថែមទៀតសម្រាប់ឆ្នាំ ២០១៨ នេះ

YouTube channel ដ៏ពេញនិយមបំផុត JerryRigEverything ដែលដំណើរការដោយលោក Zack Nelson ដែលតែងតែធ្វើតេស្តទៅលើស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនជាច្រើននៅលើពិភពលោកដើម្បីប្រាប់យើងអោយដឹងអំពីភាពរឹងមាំរបស់ស្មាតហ្វូននោះថាខ្លាំងកម្រិតណាទៅ។

 image

បន្ទាប់ពីការធ្វើតេស្តរយៈពេលមួយឆ្នាំពេញទៅលើស្មាតហ្វូនជាច្រើននោះ ក្នុងនោះក៏មានស្មាតហ្វូន Nokia ជាច្រើនម៉ូដែលផងដែរ ពេលនេះ លោក Zack ប្រកាសអំពីជ័យលាភីសម្រាប់ស្មាតហ្វូននៅក្នុងប្រភេទក្រុមផ្សេងៗនៅក្នុងបញ្ជីខាងក្រោមនេះ។

image

ស្មាតហ្វូន Nokia ឈ្នះនៅក្នុងក្រុមចំនួន ២ របស់ JRE ។ ស្មាតហ្វូន Nokia 7 Plus និង Nokia 6.1 ជាប់ឈ្មោះជាស្មាតហ្វូនដែលងាយស្រួលក្នុងការជួលជុលជាងគេបំផុត (Most Repairable phone) នេះគឺដោយសារតែវាមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរអេក្រង់តែម្តង។ សម្រាប់ស្មាតហ្វូន Nokia 7 Plus ក៏ជាអ្នកដែលទទួលបានជ័យជំនះទៅលើប្រភេទក្រុមស្មាតហ្វូនដែលមានតម្លៃសមរម្យនឹងធន់បំផុតក្នុងការប្រើប្រាស់ (Most Durable Budget phone category) ដោយសារតែស្មាតហ្វូននេះមានរូបរាងប្រណិតស្រស់ស្អាត ហើយរឹងមាំ។ ស្មាតហ្វូននេះមិនបត់កោងនោះទេដោយសារតែវាប្រើប្រាស់នូវគែមលោហធាតុអាលុយមីញ៉ូមរឹងមាំបំផុត។

នេះគឺជាបញ្ជីសម្រាប់ប្រភេទក្រុម និងអ្នកឈ្នះ៖

  • ស្មាតហ្វូនដែលងាយជួសជុលបំផុតសម្រាប់ឆ្នាំ​ 2018: Nokia 7 Plus និង Nokia 6.1

  • ស្មាតហ្វូនដែលជួសជុលតិចបំផុតសម្រាប់ឆ្នាំ 2018: iPhone XS Max

  • ស្មាតហ្វូនដែលច្នៃប្រឌិតបំផុតសម្រាប់ឆ្នាំ 2018: Vivo Nex S Clear Edition

  • ស្មាតហ្វូនដែលល្អបំផុតផ្នែកខាងក្នុងសម្រាប់ឆ្នាំ: Pixel 3 Transparent Edition

  • ស្មាតហ្វូនធន់បំផុតបំផុត: Nokia 7 Plus; ចំណាត់ថ្នាក់លេខ ២ គឺ Poco Phone

តោះទស្សនាវីដេអូរបស់លោក Zack ទាំងអស់គ្នា៖

នេះពិតជារឿងដ៏ល្អមែនទែនសម្រាប់ក្រុមហ៊ុន NOKIA ។ Nokia ដែលធ្លាប់តែល្បីល្បាញទៅលើទូរស័ព្ទតម្លៃថោកនោះ ពេលនេះចាប់ផ្តើមប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោកតាមរយៈការបញ្ចេញនូវស្មាតហ្វូនថ្មីៗដែលប្រើប្រាស់កញ្ចក់នៅខាងក្រោយធន់ក្នុងការប្រើប្រាស់បំផុត៕