ព័ត៌មាន

NOKIA 8.1 ជាប់ឈ្មោះ ស្មាតហ្វូនប្រណិតល្អបំផុតប្រចាំឆ្នាំនៅក្នុងកម្មវិធីពានរង្វាន់ EDITOR’S CHOICE AWARDS 2018 របស់ទស្សនាវដ្តី MOBILITY

នេះពិតជាពានរង្វាន់ដ៏ពិសេសមែនទែននៅដើមឆ្នាំ ២០១៩ នេះសម្រាប់ស្មាតហ្វូនស៊េរីថ្មី Nokia 8.1 ។ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន HMD នេះជាប់ឈ្មោះជាស្មាតហ្វូនថ្នាក់ប្រណិតល្អបំផុត Editor’s Choice Best Premium Smartphone សម្រាប់ឆ្នាំ ២០១៨ ដោយទស្សនាវដ្តីបច្ចេកវិទ្យារបស់ឥណ្ឌា Mobility ។

 image

ពានរង្វាន់នេះពិតជាអស្ចារ្យមែនទែនដោយសារតែ Nokia 8.1 នេះមិនត្រឹមតែមានសមត្ថភាពខ្លាំងក្លានោះទេប៉ុន្តែតម្លៃរបស់វាពិតជាសមរម្យបំផុតសម្រាប់ប្រើប្រាស់គឺតម្លៃត្រឹមតែ 337 អ៊ឺរ៉ូប៉ុណ្ណោះសម្រាប់ទីផ្សារអន្តរជាតិ បើធៀបជាមួយនឹងស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុនផ្សេងគឺតម្លៃខ្ទង់ពាន់ដុល្លារអាមេរិកហើយ។

ស្មាតហ្វូនស៊េរីថ្មី Nokia 8.1 ទើបតែប្រកាសបង្ហាញខ្លួននៅដើមខែធ្នូ ឆ្នាំ ២០១៨ នេះ ហើយវាក៏ចាប់ផ្តើមក្នុងការដាក់លក់នៅលើទីផ្សារជាច្រើននៅលើពិភពលោកផងដែរ ពិសេសនៅតំបន់ខាងអ៊ឺរ៉ុប។ គួរបញ្ជាក់ផងដែរថា Nokia 8.1 គឺជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Nokia 7 Plus​ ហើយក្រុមហ៊ុននៅតែរក្សានូវតម្លៃដ៏ពិសេសសម្រាប់អតិថិជនដែលគាំទ្រ និងជឿជាក់ទៅលើស្មាតហ្វូន Nokia ៕