ព័ត៌មាន

សន្ទុះនៃការលក់ Nokia 6.1 Plus (X6) កើនឡើងខ្លាំង រហូតម្ចាស់ហាងទូរស័ព្ទជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា!

នៅពេលដែលគេនិយាយអំពីក្រុមហ៊ុន NOKIA អ្នកណាៗក៏ស្គាល់ម៉ាកយីហោដ៏ល្បីល្បាញនេះផងដែរ ពិសេសគឺទូរស័ព្ទតម្លៃថោក (N ចុចពិល) ដែលកាន់ថ្មបានច្រើនថ្ងៃ ហើយធន់ក្នុងការប្រើប្រាស់បំផុត។ បច្ចុប្បន្ននេះ ក្រុមហ៊ុន NOKIA ផ្តល់អាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុន HMD Global ក្នុងការទទួលខុសត្រូវទៅលើការរចនារូបរាង និងការផ្គត់ផ្គង់សម្រាប់ទីផ្សារជាច្រើននៅលើពិភពលោក។

image

ក្រឡេកមកមើលនៅក្នុងទីផ្សារនៃប្រទេសកម្ពុជាវិញនោះ ក្រុមហ៊ុន HMD Global ក៏នាំយកនូវស្មាតហ្វូនស៊េរីថ្មីៗជាច្រើនដូចជា Nokia 2.1, Nokia 3.1 Plus, Nokia 5.1 Plus, Nokia 6, Nokia 6 (2018), Nokia 6.1 Plus, Nokia 7 Plus  និងទូរស័ព្ទតម្លៃធូរថ្លៃដូចជា Nokia 230, Nokia 106, Nokia 8110 4G ដែលកំពុងតែមានសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារសម្រាប់ប្រទេសកម្ពុជា។

អ្វីដែលគួរអោយកត់សម្គាល់នោះ សន្ទុះនៃការលក់ស្មាតហ្វូន Nokia 6.1 Plus ឬ Nokia X6 នេះគឺដាច់ខ្លាំងមែនទែន រហូតទាល់តែម្ចាស់ហាងលក់ទូរស័ព្ទដៃទំនើបជាច្រើននៅក្នុងទីក្រុងភ្នំពេញលាន់មាត់គ្រប់ៗគ្នាតែម្តង។

 ថ្មីៗនេះ ក្រុមការងាររបស់ទស្សនាវដ្តីទីក្រុងព័ត៌មានវិទ្យា និងទីក្រុងទូរស័ព្ទក៏ចុះសាកសួរពីអារម្មណ៍ផ្ទាល់របស់អាជីវករលក់ទូរស័ព្ទដៃចំនួន ៣ ហាងដើម្បីចង់ដឹងថា តើគាត់មានអារម្មណ៍យ៉ាងដូចម្តេចដែរនៅពេលដែលអតិថិជនសម្រុកមកទិញស្មាតហ្វូន Nokia 6.1 Plus នេះ?

តាមការបញ្ជាក់របស់បងប្រុស ឈឹម សាងហេង ដែលជាម្ចាស់ហាងលក់ទូរស័ព្ទទំនើប ហាក់សែ និយាយថា “និយាយពី Nokia 6.1 Plus មិនទាន់ទាំងចូលស្តុកផង អតិថិជនជាច្រើនចូលមកសួររកទិញស្មាតហ្វូននេះទៅហើយ។ អ្នកខ្លះអោយទាំងលេខទូរស័ព្ទទាក់ទងទៅគាត់ទៀត ពេលមានស្តុកតេប្រាប់គាត់ផង។ ចុងឆ្នាំមុននេះ គ្រាន់តែចូលស្តុកភ្លាមគឺលក់អស់តែម្តង! លឿនមែនទែន! អតិថិជនរបស់ខ្ញុំសរសើរថា ស្មាតហ្វូននេះរូបរាងស្អាត តម្លៃសមរម្យ ហើយថែមកាដូច្រើនទៀត!”

ចំណែកបងស្រី ឆៃ លីដា ដែលជាម្ចាស់ហាងលក់ទូរស័ព្ទទំនើប ស៊ីណា អាស៊ាន និយាយថា “សន្ទុះនៃការលក់ Nokia 6.1 Plus ក្នុងរយៈពេលប៉ុន្មានខែនេះគឺល្អមែនទែន។ ស្មាតហ្វូននេះស្រួលលក់ ហើយអតិថិជនក៏មិនតថ្លៃដែរ។ គ្រាន់តែមើលស្មាតហ្វូននេះដាក់តាំងក្នុងទូរកញ្ចក់ភ្លាម សួរភ្លាមថា Nokia នឹងតម្លៃម៉ាន? ថែមអីខ្លះ? សួរភ្លាម ទិញភ្លាមម៉ង់!”

ក្រឡេកទៅមើលបងស្រី ស៊ីវ ដាលីន ដែលជាម្ចាស់ហាងលក់ទូរស័ព្ទទំនើប សៀងលីន និយាយថា “តាមពិត Nokia 6.1 Plus នឹងនៅចិនគេហៅថា Nokia X6 ស្អាតមែនទែន រូបរាងអេក្រង់វាដូច iPhone X អញ្ចឹង! អតិថិជនគ្រាន់តែឃើញស្មាតហ្វូននេះភ្លាម សួររកកាដូថែម ហើយទិញយកភ្លែតតែម្តង! តម្លៃស្រួលលក់ណាស់ $269 ល្មមប្រើតែម្តង! ម៉ូយខ្ញុំទិញហើយ ណែនាំអោយគ្នាគាត់មកទិញថែមទៀត។”

តាមសម្តីរបស់ម្ចាស់ហាងទាំង ៣ កន្លែងនេះ យើងអាចសន្និដ្ឋានបានថា Nokia 6.1 Plus ពិតជាមានការពេញនិយម គាំទ្ររខ្លាំងមែនទែនដោយសារតែរូបរាងកាលីបទាន់សម័យ តម្លៃធូរថ្លៃ និងកាដូកប់ៗតែម្តង!

  

Nokia 6.1 Plus នេះមាន 2 ជម្រើសពណ៌យ៉ាងស្រស់ស្អាតគឺពណ៌ស និងពណ៌ខ្មៅ។ Nokia 6.1 Plus (4GB RAM/64GB ROM) លក់ក្នុងតម្លៃពិសេស $269 ថែមជូនសម្បកការពារទូរស័ព្ទ (Case), ស្គ្រីនការពារអេក្រង់,កាបូបស្ពាយ៍ Nokia និងស៊ីមលេខពិសេសពីក្រុមហ៊ុន Cellcard ជាមួយនឹងការ Free អ៊ីនធើណិត 10GB ក្នុង 1 ខែរយៈពេលមួយឆ្នាំពេញ។ លោកអ្នកអាចទិញស្មាតហ្វូន Nokia ស៊េរីថ្មីនេះពីគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន NOKIA នៅទូទាំងប្រទេសកម្ពុជា។

 គួរបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល ២ ឆ្នាំប៉ុណ្ណោះ នៅពេលដែលក្រុមហ៊ុន HMD Global ចាប់ផ្តើមដំណើរការនៅដើមឆ្នាំ ២០១៧ នោះ ក្រុមហ៊ុននេះបញ្ចេញនូវស្មាតហ្វូនជាច្រើនដែលមានតម្លៃសមរម្យ រូបរាងរចនាល្អឥតខ្ចោះ ហើយប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបំផុតថែមទៀត។ ពេលនេះ NOKIA ស្ថិតនៅក្នុងចំណាត់ថ្នាក់ Top 10 នៃក្រុមហ៊ុនចែកចាយស្មាតហ្វូនទូទាំងពិភពលោក និងចំណាត់ថ្នាក់ Top 3 នៅក្នុងការចែកចាយទូរស័ព្ទតម្លៃថោកពិភពលោកផងដែរ៕