ព័ត៌មាន

LIVERMORIUM F(X) អាចជាស្មាតហ្វូនជំនាន់បន្ទាប់របស់ NOKIA E7 ដែលមនុស្សជាច្រើនកំពុងតែរង់ចាំ

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia​ គឺមានឈ្មោះល្បីល្បាញជាមួយនឹងការផលិតនូវទូរស័ព្ទជាច្រើនដែលប្រើប្រាស់នូវ QWERTY ជាពិសេសយើងហៅថា  “Nokia Communicator” ។ សម្រាប់ទូរស័ព្ទ Nokia N97 mini គឺមានការប្រើប្រាស់នូវ  QWERTY keyboard ស្ថិតនៅក្រោម Touchscreen ។

 image

សម្រាប់ទូរស័ព្ទ Communicator គឺជា Nokia E7 ហើយសម្រាប់អ្នកប្រើប្រាស់ Nokia N97 និង N97 mini គឺចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើទូរស័ព្ទនេះ។

ក្រុមហ៊ុនដែលមានឈ្មោះថា Livermorium កំពុងតែធ្វើការនៅលើស្មាតហ្វូន QWERTY ហើយវាមានរូបរាងស្រដៀងគ្នាទៅនឹងម៉ូដែល iconic E7 ។ វាមានការរចនារូបរាងរុញយ៉ាងស្រស់ស្អាត ហើយសម្រាប់ស្មាតហ្វូនជំនាន់បន្ទាប់នេះគឺមានឈ្មោះថា call F(x) ។

image

នៅលើទំព័រផ្លូវការ  “readyfx.com“ យើងអាចដឹងថាស្មាតហ្វូន F(x) នេះគឺសំដៅទៅលើ “functional” keyboard ដែលពិតជាអស្ចារ្យមែនទែន។ រូបភាពជាច្រើនសន្លឹកនៃគំរូរបស់ស្មាតហ្វូន F(x) ក៏ត្រូវទម្លាយផងដែរភ្ជាប់ជាមួយនឹង QWERTY keyboard ដែលមើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។ ស្មាតហ្វូននេះមានគែមស្តើងយ៉ាងស្រស់ស្អាត ហើយសម្រាប់អេក្រង់របស់វាគឺពេញ 100% ៕