ព័ត៌មាន

កុងស៊ីហ្វាឆាយ! ទទួលយកកាដូឆ្នាំថ្មី ២០១៩ និងកម្មវិធីពិសេសពី NOKIA!

ក្រុមហ៊ុនស្មាតហ្វូនដ៏ល្បីឈ្មោះលំដាប់ពិភពលោក NOKIA ផ្តល់ជូននូវកាដូលាភសំណាង ហេង ហេង ឆ្នាំថ្មីដល់អតិថិជនទាំងអស់ទូទាំងប្រទេសរាល់ការទិញស្មាតហ្វូន NOKIA ស៊េរីថ្មីក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ។ ការផ្តល់ជូនដ៏ពិសេសនេះធ្វើឡើងនៅតាមបណ្តាហាងលក់ទូរស័ព្ទទំនើប និងដៃគូចែកចាយរបស់ក្រុមហ៊ុន NOKIA ទាំងអស់ទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។

 image

ក្នុងឱកាសដ៏ពិសេសនេះ អតិថិជនរបស់ NOKIA ដែលជាវទូរស័ព្ទដៃម៉ូដែលដូចខាងក្រោមនឹងទទួលបានកាដូឆ្នាំថ្មីរួមនឹងកម្មវិធីពិសេសភ្លាមៗដូចខាងក្រោម៖

–       ទិញទូរស័ព្ទ Nokia 2.1 ថ្មី ($115) ទទួលបានលេខស៊ីមកាត Cellcard ពិសេសជាមួយនឹងការប្រើប្រាស់អ៊ីនធឺណិតពេញមួយឆ្នាំ និងកាបូបក្រវ៉ាត់ចង្កេះដ៏ស្រស់ស្អាតមួយភ្លាម

image

–       ទិញទូរស័ព្ទ Nokia 3.1 Plus ($179) ទទួលបានដបទឹកអ៊ីណុកដ៏ស្រស់ស្អាតមួយភ្លាម

image

–       ទិញទូរស័ព្ទ Nokia 5.1 Plus ($219) ទទួលបានកាបូបក្រវ៉ាត់ចង្កេះដ៏ស្រស់ស្អាតមួយភ្លាម

image

–       ទិញទូរស័ព្ទ Nokia 6.1 Plus ($269) ទទួលបានលេខស៊ីមកាត Cellcard ពិសេសជាមួយនឹងការប្រើប្រាស់អ៊ីនធឺណិតពេញមួយឆ្នាំ និងកាបូបស្ពាយ៍ដ៏ស្រស់ស្អាតមួយភ្លាម

 image

តាមការបញ្ជាក់របស់លោក គៀង សុខផេង អ្នកគ្រប់គ្រងក្រុមហ៊ុនប្រចាំប្រទេសកម្ពុជាឱ្យដឹងថា “ដើម្បីឆ្លើយតបទៅនឹងការគាំទ្រពីសំណាក់អតិថិជន ក្រុមហ៊ុនបន្តនាំយកនូវកាដូហេងហេង ឆ្នាំថ្មីដល់អតិថិជនដែលជាវស្មាតហ្វូន NOKIA ស៊េរីថ្មីពីក្រុមហ៊ុន។ សូមជូនពរអតិថិជនរបស់ NOKIA ទាំងអស់រកទទួលទានមានបានជោគជ័យគ្រប់ភារកិច្ច​ និងសុខភាពល្អ សម្រាប់ឆ្នាំថ្មីនេះ!!!”

 គួរបញ្ជាក់ផងដែរថា រាល់ផលិតផលក្នុងកម្មវិធីពិសេសនេះគឺសុទ្ធសឹងតែជាផលិតផលស៊េរីថ្មី និងទំនើបៗដែលកំពុងតែពេញនិយមប្រើប្រាស់ និងមានការធានាគុណភាពល្អ តម្លៃសមរម្យ និងច្បាស់លាស់ត្រឹមត្រូវពីក្រុមហ៊ុន NOKIA សម្រាប់រយៈពេល ១ ឆ្នាំថែមទៀតផង។

 តោះចាំអង្កាល់ទៀត! កុំឱ្យឱកាសនេះកន្លងផុតអី! មកទទួលយកកាដូហេង ហេងឆ្នាំថ្មីទាំងអស់គ្នា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 012879707 ៕

*** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត