ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា HMD ដាក់ពាក្យស្នើសុំប៉ាតង់ថ្មីទៅកាន់ EUIPO សម្រាប់ការរចនាកាសឥតខ្សែថ្មី!

ប៉ាតង់ឌីហ្សាញដំបូងបង្អស់ដែល HMD Global ដាក់ជូនការិយាល័យកម្មសិទិ្ធបញ្ញារបស់សហភាពអឺរ៉ុបនៅឆ្នាំ 2019 បានបង្ហាញខ្លួននៅលើគេហទំព័ររបស់ EUIPO ក្រោមលេខរចនា 005949062-0001 ។ ការរចនានៅក្នុងសំណើនេះត្រូវដាក់នៅថ្ងៃទី 7 ខែមករាឆ្នាំ 2019 ហើយនោះជាអ្វីដែលយើងដឹងអំពីប៉ាតង់នៃការរចនាទី 556 របស់ក្រុមហ៊ុន HMD នៅ EUIPO ។

 image

ប៉ាតង់រចនានៅក្រោមលេខរចនា 005802113-0001 / -0002 ត្រូវបានចុះបញ្ជី និងចេញផ្សាយជាផ្លូវការនៅថ្ងៃនេះ។ ប៉ាតង់នៅក្នុងសំណើនេះតំណាងឱ្យការរចនានៃកាសស្តាប់ត្រចៀក Nokia True Wireless ។ កាលបរិច្ឆេទដាក់ពាក្យសុំប៉ាតង់គឺថ្ងៃទី 18 ខែតុលាឆ្នាំ 2018 ហើយត្រូវរចនាឡើងដោយលោក Chien-Hsin Huang ដូចដែលបានបញ្ជាក់ដោយ EUIPO ។ កាសស្តាប់ត្រចៀកឥតខ្សែនេះពិតជាផលិតផលមួយក្នុងចំណោមផលិតផលទាក់ទាញបំផុតដែល HMD បានប្រកាសបង្ហាញនោះ។

វានៅមានប៉ាតង់ឌីជីថលដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវចំនួន 7 ប្រភេទទៀតដែល 6 ចាប់ពីឆ្នាំ 2018 និងមួយទៀតនៅក្នុងឆ្នាំ 2019 នេះ។ ប៉ាតង់ការរចនាដែលមិនចុះបញ្ជីពេញលេញនេះ និងស្ថិតនៅក្នុងដំណាក់កាលដែលក្រុមហ៊ុនដទៃទៀតអាចប្រឆាំងនឹងប៉ាតង់រចនារបស់ HMD នេះបាន។ បន្ទាប់ពីដំណាក់កាលនេះចប់ ការចុះបញ្ជីប៉ាតង់នឹងទំនងជាត្រូវចុះឈ្មោះជាផ្លូវការ៕